ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង និងប្រតិភូអមដំណើរ ចុះពិនិត្យផលប៉ះពាល់ និងខូចខាតដំណាំស្រូវដោយគ្រោះរាំងស្ងួត នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ចេញ​ផ្សាយ ២៩ សីហា ២០២៤
496

ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ ឯកឧត្តមអគ្គលេខាធិការរងគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ លោកប្រធានមន្ទីរកសិកម្ម លោកប្រធានមន្ទីរធនធានទឹក អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ឃុំ និងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យផលប៉ះពាល់ និងខូចខាតដំណាំស្រូវដោយគ្រោះរាំងស្ងួត នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ទទួលលទ្ធផលដូចខាងក្រោម៖
+ ឃុំជើងទៀន ប៉ះពាល់សរុប ៥៤៨ហិកតា ស្មើនឹង១០៩គ្រួសារ លើភូមិចំនួន៥ សង្រ្គោះបាន ៦៣ហិកតា (បូមទឹកសង្គ្រោះ) និងខូចខាតទាំងស្រុងចំនួន ២២៥ហិកតា ស្មើនឹង ៤៥ គ្រួសារ។
+ឃុំចុងកាល់ ប៉ះពាល់សរុប ២ ៣៨៨ហិកតា ស្មើនឹង២៧០គ្រួសារ លើភូមិចំនួន១០ សង្រ្គោះបាន ៧០ហិកតា (បូមទឹកសង្គ្រោះ) និងខូចខាតទាំងស្រុង ៤៥៣ហិកតា ស្មើនឹង ៨៥ គ្រួសារ។
+ឃុំពង្រ ប៉ះពាល់សរុប ៩៥៥ហិកតា ស្មើនឹង៣៧៩គ្រួសារ លើភូមិចំនួន៥ និងខូចខាតទាំងស្រុង ១០០ហិកតា ស្មើនឹង ៤៥គ្រួសារ។
+ឃុំក្រសាំង ប៉ះពាល់សរុប ៥០០ហិកតា ស្មើនឹង ១៩០គ្រួសារ លើភូមិចំនួន៧ (បច្ចុប្បន្នស្ថានភាពល្អប្រសើរដោយសារភ្លៀងធ្លាក់គ្របដណ្តប់ភូមិ)

សរុបជារួម ផលប៉ះពាល់សរុបចំនួន ៤ ៣៩១ ហិកតាស្មើនឹង៩៤៨គ្រួសារ និងខូចខាតទាំងស្រុងចំនួន ៧៧៨ហិកតា ស្មើនឹង១៧៥គ្រួសារ សង្គ្រោះបានចំនួន ១៣៣ហិកតា (បូមទឹកសង្គ្រោះ)។  តាមការចុះពិនិត្យជាក់ស្តែងពីស្ថានភាពដំណាំស្រូវដែលប៉ះប៉ះពាល់កន្លងមក ក្រុមការងារពិនិត្យឃើញថា ស្ថានភាពដំណាំស្រូវមានការលូតលាស់ប្រសើឡើងវិញមួយចំនួន ក្រោយពីមានភ្លៀងធ្លាក់កាលពីថ្ងៃទី២៦ និង២៧ ខែសីហាកន្លងមកនេះ។ ទន្ទឹមនឹងនេះក្រុមការងារមន្ទីរ មន្រ្តីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាននឹងបន្តតាមដានពីស្ថានភាពដែលទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតលើដំណាំស្រូវ ដើម្បីធ្វើការសន្និដ្ឋានវាយតម្លៃជំហានបន្ទាប់លើផលប៉ះពាល់ និងខូចខាតទាំងស្រុង៕

ចំនួនអ្នកចូលទស្សនា
Flag Counter