ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពី ការលើករង និងសង់រោងបណ្តុះកូន លើដំណាំឳឡឹកលឿង នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង
ចេញ​ផ្សាយ ២៧ កក្កដា ២០២៤
394

នៅថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក សំ បុង និងកញ្ញា ស៊ា សុភី មន្ត្រីសម្របសម្រួលក្នុងគម្រោងនើឆ័រ(Nurture)ប្រចាំ សង្កាត់សំរោង ក្រុងសំរោង បានសហការជាមួយលោក អ៊ុក សុធារ៉ា បុគ្គលិកគម្រោងនើឆ័រ បានចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការលើករង និងសង់រោងបណ្តុះកូន (ជំហានទី៣) លើដំណាំឳឡឹកលឿង នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដោយមានកសិករចូលរួមសរុបចំនួន២៦នាក់ ស្ត្រី០៩នាក់  ។
+លទ្ធផល
-បង្ហាញពីបច្ចេកទេសលើករងដំណាំឳឡឹកលឿង
•ដង់សុីតេដំណាំរួមមាន
    ✓ទទឹងរងដំណាំទំហំចំនួន៨០ស.ម
    ✓ចន្លោះគុម្ពដំណាំចំនួន៧០ស.ម
    ✓ចន្លោះរងដំណាំចំនួន៣ ម៉ែត្រ
    ✓ដាំចំនួន១ជួរ/រង និង១ដើម/គុម្ព
    ✓ចោះរណ្តៅប្លាស្ទិកទំហំ៤៩ម.ម
  •ជីទ្រាប់បាតលើរងដំណាំឳឡឹកលឿង
    ✓ជីលាមកគោពុកផុយចំនួន២-៣kg/ម៉ែត្រការ៉េ
    ✓ជី(N-P-K)ចំនួន១៥-២០ក្រាម/ម៉ែត្រការ៉េ
    ✓កំបោរកសិកម្មចំនួន៣០ក្រាម/ម៉ែត្រការ៉េ
-បានបង្ហាញការសង់រោងបណ្តុះកូនដំណាំ
    •សង់រោងទំហំ {២.៥×៣×២}
    •ទីតាំងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមានស្បៃហ៊ុំជុំវិញការពារសត្វល្អិតផ្សេងៗ
    •កូនដំណាំទទួលបានសុខភាពរឹងមាំ
-បង្ហាញវិធីសាស្ត្រធ្វើអន្ទាក់ជូរអែមដើម្បីការពារ និងកម្ចាត់មេអំបៅមុនដាំដំណាំឳឡឹកលឿង
-កសិករសប្បាយចិត្ត និងយល់ដឹងបច្ចេកទេសខាងលើបានច្បាស់លាស់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ។
-កសិករបាយកចិត្តទុកដាក់គ្រប់គ្នាលើការរៀនសូត្រ ពិសេសមានការកត់ត្រា ។

ចំនួនអ្នកចូលទស្សនា
Flag Counter