នៅថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក សំ បុង និងលោក ឡៅ ចាន់សារុន មន្ត្រីសម្របសម្រួលក្នុងគម្រោងនើឆ័រ (Nurture) ប្រចាំ ឃុំលំទង ស្រុកអន្លង់វែង សហការណ៍ជាមួយមន្ត្រីកសិកម្មឃុំ បានចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការលើករង និងសង់រោងបណ្តុះកូន(ជំហានទី៣) លើដំណាំបន្លែ នៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ដោយមានកសិករចូលរួមសរុបចំនួន២៤នាក់ ស្ត្រី១៥នាក់ ។
+លទ្ធផល
-បង្ហាញពីបច្ចេកទេសលើករងដំណាំបន្លែ
•ដង់សុីតេដំណាំបន្លែរួមមាន
✓ទទឹងរងដំណាំទំហំចំនួន៨០ស.ម
✓ចន្លោះគុម្ពដំណាំចំនួន៦០ស.ម
✓ចន្លោះរងដំណាំចំនួន៨០ស.ម
✓ដាំចំនួន២ជួរ/រង និង១ដើម/គុម្ព
✓ចោះរណ្តៅប្លាស្ទិកទំហំ៤៩ម.ម
•ជីទ្រាប់បាតលើរងដំណាំបន្លែ
✓ជីលាមកគោពុកផុយចំនួន២-៣kg/ម៉ែត្រការ៉េ
✓ជី(N-P-K)ចំនួន១៥-២០ក្រាម/ម៉ែត្រការ៉េ
✓កំបោរកសិកម្មចំនួន៣០ក្រាម/ម៉ែត្រការ៉េ
-បានបង្ហាញការសង់រោងបណ្តុះកូនដំណាំ
•សង់រោងទំហំ {២.៥×៣×២}
•ទីតាំងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមានស្បៃហ៊ុំជុំវិញការពារសត្វល្អិតផ្សេងៗ
•កូនដំណាំទទួលបានសុខភាពរឹងមាំ
-បង្ហាញវិធីសាស្ត្រធ្វើអន្ទាក់ជូរអែមដើម្បីការពារ និងកម្ចាត់មេអំបៅមុនដាំដំណាំបន្លែ
-កសិករសប្បាយចិត្ត និងយល់ដឹងបច្ចេកទេសខាងលើបានច្បាស់លាស់ និងចែករំលែកដល់អ្នកដាំដុះដំណាំដូចគ្នា ។
-កសិករបាយកចិត្តទុកដាក់គ្រប់គ្នាលើការរៀនសូត្រ ពិសេសមានការកត់ត្រា ។
+ផែនការបន្ត
-ចុះបណ្តុះបណ្តាលជំហានទី៣លើដំណាំឳឡឹកលឿង នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម