ថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក សេន បូរ៉ែន និងលោក នៅ ប្រណីត មន្ត្រីអនុវត្តគម្រោងនើឆ័រ បានចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពី ការជ្រើសរើសពូជ និងការរៀបចំដី (ជំហានទី២) ដល់ក្រុមកសិករដាំបន្លែ នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយមានកសិករចូលរួមសរុបចំនួន២០នាក់ ស្ត្រី១៣នាក់។
+សកម្មភាព និងលទ្ធផល
-ណែនាំអំពីការជ្រើសរើសទីតាំង និងប្រភេទដីដែលសមស្របដាំដុះដំណាំបន្លែ(ត្រប់វែង ខ្ទឹមស្លឹក)
-ណែនាំកសិករដាំដុះពូជដែលទីផ្សាត្រូវការ និងជ្រើសរើសពូជមានគុណភាព
-ណែនាំបច្ចេកទេសរៀបចំដីសម្រាប់ដំណាំបន្លែ (ត្រប់វែង និងខ្ទឹមស្លឹក)
-ណែនាំកសិករបង្ហាញកំណត់ទីតាំង និងរៀបចំដីអោយបានរួចរាល់ ទុកសម្រាប់ធ្វើបង្ហាញ
+ផែនការបន្ត
- ចុះបណ្តុះបណ្តាលជំហានទី ៣ និងរៀបចំធ្វើចម្ការបង្ហាញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម