ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក មាន ម៉ិក និងកញ្ញា ស៊ា សុភី មន្ត្រីអនុវត្តគម្រោងនើឆ័រ បានចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពី៖ ការជ្រើសរើសពូជ និងការរៀបចំដី (ជំហ៊ានទី២) ដល់ក្រុមកសិករដាំបន្លែ នៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ដោយមានកសិករចូលរួមសរុបចំនួន២០នាក់ ស្ត្រី០៥នាក់ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
- ដើម្បីឱ្យកសិករយល់ដឹងកាន់តែច្បាស់ ពីបច្ចេកទេសក្នុងជ្រើសរើសពូជបន្លែដែលមានគុណភាព ទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សា ។
- ដើម្បីឱ្យកសិករយល់ដឹងកាន់តែច្បាស់ ពីបច្ចេកទេសក្នុងការរៀបចំដី សម្រាប់ធ្វើការដាំដុះដំណាំបន្លែ ដែលបន្សាំទៅនិងការប្រែប្រួលអាកាសធាតុ ។
+លទ្ធផលសម្រេចបាន
- បានធ្វើតេស្តសំនួរសាកល្បងសមត្ថភាពចំណេះដឹង មុនវគ្គបណ្តុះបណ្តាល ដល់ក្រុមកសិករ សរុបលទ្ធផលធ្វើតេសមុនវគ្គបណ្តុះបណ្តាល កសិករមានការយល់ដឹងប្រមាណជា៣០-៤០%
- បានរំលឹកឡើងវិញពីការប្រជុំផ្សព្វផ្សាយគម្រោងលើកទី១ កសិករមានការចងចាំបាន៧០%
- កសិករយល់ច្បាស់ពីប្រភេទពូជប្រពៃណី និងពូជបង្កាត់
- ចេះធ្វើការជ្រើសរើសប្រភេទពូជដំណាំ ដែលមានគុណភាព សម្រាប់ការដាំដុះ (ពូជដែលមានព្រភពច្បាស់លាស់ មានការវិចខ្ចប់ត្រឹមត្រូវ នឹងមានការចុះបញ្ជីការទទួលស្គាល់ពីក្រសួងកសិកម្ម)
- យល់ដឹងច្បាស់ពីព័ត៌មាននៅលើសំបកវេចខ្ចប់ពូជដំណាំ
- យល់ដឹងពីបច្ចេកទេសក្នុងការរៀបចំដីសម្រាប់ដាំបន្លែ
- យល់ដឹងពីប្រភេទដីដែលសមស្របសម្រាប់ដាំដំណាំបន្លែ (ដីល្បាយខ្សាច់) និងPH ដីសមស្របចន្លោះពី៥,៥ - ៦,៥
- ភ្ជួរ រាស់បំបែកដីឱ្យម៉តល្អ ចំនួន២-៣ដង ហើយហាលដីឱ្យបាន១០-១៥ថ្ងៃ មុនធ្វើការលើករងដាំ
- យល់ដឹងពីប្រភេទកំបោកសិកម្ម និងអត្ថប្រយោជន៍របស់វា និងកម្រិតនៃការប្រើប្រាសគឺ ៤០-៥០គ.ក/១០០០ម៉ែត្រការ៉េ ។
- ចុះមើលទីតាំងដីដែលបានភ្ជួរលើកទី១ត្រៀមសម្រាប់ធ្វើចម្ការបង្ហាញ
+ ផែនការបន្ត
- ចុះបណ្តុះបណ្តាលជំហានទី ៣ និងតាមដានលើដំណើរការរៀបចំធ្វើចម្ការបង្ហាញ ។