នៅថ្ងៃចន្ទ ០២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោក សេន បូរ៉ែន និងលោក នៅ ប្រណីត មន្ត្រីអនុវត្តគម្រោងនើឆ័រ បានចុះតាមដាន និងគាំទ្របច្ចេកទេសបន្ថែម ដល់ក្រុមកសិករដាំដុះដំណាំឪឡឹកលឿង និងត្រសក់ផ្អែម ស្ថិតក្នុងស្រុកបន្ទាយអំពិល សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
១/ ក្រុមកសិករដាំដុះដំណាំឪឡឹកលឿងនៅភូមិកញ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល
-កសិករបានដាំដុះឪឡឹកលឿងតាមកិច្ចសន្យាជាមួយសហគមន៍គោកច្រេស និងនៅបន្តដាំដុះតាមវេនដដែល
-កសិករបានធ្វើការដាំដុះដំណាំបន្លែបន្ថែមមួយចំនួនដូចជា ត្រប់ស្រួយ ស្លឹកខ្ទឹម ពោត
-បញ្ហាប្រឈមមានការបំផ្លាញដោយដង្កូវហ្វូងស៊ីពោត (បាញ់ថ្នាំទប់ស្កាត់រួចរាល់)
២/ ក្រុមកសិករដាំដុះដំណាំត្រសក់ផ្អែម នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល
-កសិករបានដាក់វេនដាំដុះលក់អោយសមាគមន៍សៀមរាបមានជ័យបានមួយលើក បន្ទាប់មកក៏ផ្អាកសិន ដោយសារជាប់ រវល់ធ្វើស្រូវ រោងចាំរដូវកាលក្រោយ។
-កសិករបន្តដាំដុះដំណាំបន្លែបន្ថែមមានដូចជា ត្រសក់ សណ្តែកគួរ ។
-បញ្ហាប្រឈមមានការបំផ្លាញដោយដង្កូវហ្វូងស៊ីសណ្តែកគួរ និងត្រសក់ (បាញ់ថ្នាំទប់ស្កាត់រួចរាល់)
+ផែនការបន្ត
-ជំរុញ ផ្សារភ្ជាប់ និងពង្រីក កសិករដាំដុះតាមផលិតកម្មកិច្ចសន្យា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម