ចុះត្រួតពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេស ដល់កសិករចិញ្ចឹមទាយកស៊ុត គោ និងពពែ
ចេញ​ផ្សាយ ១៣ មីនា ២០២៣
1,477

ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈឹម ករុណា មន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាល ទទួលបន្ទុកស្រុកត្រពាំងប្រាសាទ បានចុះត្រួតពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេស ដល់កសិករចិញ្ចឹមទាយកស៊ុតចំនួន ១កន្លែង របស់កសិករ ឈ្មោះ ឡៅ សូវឿន នៅភូមិអូរក្រូច ឃុំ/ស្រុកត្រពាំងប្រាសាទ ដែលមានទាសរុបចំនួន ៤៨ ០០០ក្បាល (ឈ្មោល ៣៣៦ក្បាល) ដែលអាចផ្តល់ស៊ុតជាមធ្យម ៣ ៣០០គ្រាប់/ថ្ងៃ ស្មើរនឹង ៧៤ភាគរយ និងផ្គត់ផ្គង់ទៅឲ្យអាជីវករក្នុងស្រុកបានតម្លៃ ៤៨០រៀល/គ្រាប់។ 
+ លោក ស ស៊ីម៉េង និងលោក យ៉ាន រដ្ឋា មន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាល ទទួលបន្ទុកក្រុងសំរោង បានចុះត្រួតពិនិត្យ និងផ្តល់ប្រឹក្សាបច្ចេកទេស ដល់សហគមន៍កសិកម្ម គោកច្រេស ដែលផ្តោតលើការចិញ្ចឹមសត្វជាមុខរបរចំបង ដោយក្នុងនោះបានផ្តល់ថ្នាំសម្លាប់មេរោគ, ចុះពិនិត្យដំណាំចំណីសត្វ និងចាក់វ៉ាក់សារទឹកដល់សត្វសរុប ៣២៦ក្បាល ( គោ ២៣០ក្បាល និងពពែ ៩៦ក្បាល )។

 

ចំនួនអ្នកចូលទស្សនា
Flag Counter