ថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ លោក ហៃ ហ៊ាន់ និងលោក សំ បុង ចុះគាំទ្របច្ចេកទេស និងតាមដានវឌ្ឍនភាពការដាំដុះបន្លែ និងឈើហូបផ្លែរបស់កសិករបានដែលបានរៀបចំផលិតកម្មកសិកម្មតាមកកិច្ចសន្យាជាមួយក្រុមហ៑ុនទទួលទិញ នៅស្រុកត្រពាំងប្រាសាទ ដោយមានកសិករសរុបចំនួន០៧នាក់ ស្ត្រី០០នាក់ ។
+លទ្ធផល :
-ក្រុមការងារបានបង្ហាញពីរបៀបកាត់ខ្នែង និងសារៈសំខាន់នៃការកាត់ខ្នែងឪឡឹកលឿង
-ជួយណែនាំពីរបៀបប្រើប្រាស់កម្មវិធីប្រើប្រាស់ជីបំប៉នឪឡឹកលឿង
-បង្ហាញពីវិធានការការពារ និងកម្ចាត់សត្វ ល្អិត ជំងឺ
-ណែនាំឱ្យប្រើប្រាស់អន្ទាក់ស្អិតពណ៌លឿង ដើម្បីវាយតម្លៃវត្តមានប្រភេទសត្វមាននៅក្នុងចម្ការ
-កសិករ អុឹម ឈាន បានដាំដុះឳឡឹកលឿងចំនួន៦កញ្ចប់ បានដល់ថ្ងៃប្រមូលផលហើយ និងបានវាស់ជាតិស្ករកម្រិត១២%
-កសិករផ្សេងទៀតកំពុងដាំដុះ និងបណ្តុះកូនតាមវេនតម្រូវរបស់ក្រុមហ៑ុនទទួលទិញ
+ផែនការបន្ត
-ក្រុមការងារ នឹងចុះរៀបចំផែនការដាំដុះបន្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម