កិច្ចប្រជុំលើកទី២របស់គណៈកម្មការដឹកនាំគម្រោង ប្រគួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថភាពកសិកម្ម (ACSEP)
ចេញ​ផ្សាយ ២៩ មករា ២០២៣
1,571

នាថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក​ សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក​ សេន បូរ៉ែន អនុការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការដឹកនាំគម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និង ឯកឧត្តម ប៉ែន ធីរង្គ អនុរដ្ឋលេខាធិការ និងជាសហប្រធានគណ:កម្មការដឹកនាំគម្រោងទីកន្លែងប្រជុំ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ របស់គម្រោង ACSEP មានសកម្មភាព និងលទ្ធផល ដូចខាងក្រោម៖
១.គោលបំណងនៃកិច្ចប្រជុំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការតម្រង់ទិសគម្រោងត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖ 
» ពិនិត្យលទ្ធផលនៃការអនុវត្តផែនការសកម្មភាពនិងថវិកាគម្រោងឆ្នាំ២០២២
» ពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពគាំទ្រផែនការសកម្មភាពនិងថវិកាគម្រោងប្រចាំឆ្នាំ២០២៣
» ផ្ដល់អនុសាសន៍ណែនាំ និងតម្រង់ទិសអនុវត្តសកម្មភាពនិងថវិកាគម្រោង។
២.សមាសភាពត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានចំនួនសរុប ៦៧ រូប ក្នុងនេះ ៖ 
- សហប្រធាន និងសមាជិក សមាជិកាគណៈកម្មការតម្រង់ទិសគម្រោង ០៨រូប
- តំណាងពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃ MEF ០១រូប
-អង្គភាពគ្រប់គ្រងគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១៥រូប
- អង្គភាពអនុវត្តគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-PIUs)(GDA-3, GDAHP-3. DAI-3, DEAFF-2, DPS-2, AIDOC-3, CARDI=2) ១៨រូប
- អង្គភាពអនុវត្តគម្រោង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF-PIU) ០៣រូប
- អង្គភាពអនុវត្តគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ (MRD-PIU) ០៣រូប
- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅគម្រោង (៦) ១២រូប
- ទីប្រឹក្សាបច្ចេកទេស (MAFF-PMU=3, MEF-A=1, MRD-IA=1) ០៥ រូប
៣. ដំណើរការរៀបចំកិច្ចបជុំ៖
- មតិស្វាគមន៍ និងសុន្ទរកថាបើកកិច្ចប្រជុំ
- បទបង្ហាញដែលទាក់ទងនឹងលទ្ធផលនៃការអនុវត្តផែនការសកម្មភាពនិងថវិកាគម្រោងឆ្នាំ២០២២
- បទបង្ហាញពាក់ព័ន្ធនឹងផែនការសកម្មភាពនិងថវិកាគម្រោងប្រចាំឆ្នាំ២០២៣.
- កិច្ចពិភាក្សាពេញអង្គ, និង
- សុន្ទរកថាបិទ ជាមួយនឹងអនុសាសន៍ណែនាំ និងតម្រង់ទិសអនុវត្តសកម្មភាពនិងថវិកាគម្រោង។
៤.លទ្ធផលរំពឹងពីកិច្ចបជុំ៖
» លទ្ធផលដែលរំពឹងទុកថានឹងទទួលបានពីកិច្ចប្រជុំលើកទី២ របស់គណៈកម្មការតម្រង់ទិសគម្រោងនេះ គឺ ៖
១. មតិយោបល់ និង ធាតុចូលប្រកបដោយការស្ថាបនា និងការឯកភាពគាំទ្រដល់សេចក្តីព្រាងផែនការសកម្មភាពនិងថវិកាគម្រោងប្រចាំឆ្នាំ២០២៣
២. អនុសាសន៍ណែនាំ តម្រង់ទិសអនុវត្តសកម្មភាពគម្រោង សំដៅសម្រេចបាននូវគោលបំណង និងចំណុចដៅរបស់គម្រោង។
៣.ព័ត៌មានសង្ខេបអំពីគម្រោង៖
-កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការត្រូវបានចុះហត្ថលេខា ៖ ៧ ធ្នូ ២០២០ 
-កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចូលជាធរមាន ៖១៦ មីនា ២០២១
-រយៈពេលអនុវត្តតម្រោង ៖ ត្រីមាសទី១ ឆ្នាំ២០២១ ដល់ ត្រីមាសទី៣ ឆ្នាំ២០២៧
៤. ស្ថាប័នផ្តល់ហិរញ្ញប្បទានរួមមាន ៖
» ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖ ៧០លានដុល្លា
»ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ៖២៥លានដុល្លា
» មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIF)៖៥លានដុល្លា
»មូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) ៖៣លានដុល្លា
»បដិភាគរាជរដ្ឋាភិបាលកម្ពុជា (RGC)៖ ៧.០៦លានដុល្លា
»ថវិកាគម្រោងសរុប៖១០១.០៦លានដុល្លា
៥. វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព
និងការអនុវត្តចំណាយថវិកាឆ្នាំ២០២២ មានចំនួន០៣ក្រសួងអនុវត្ត៖
» ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ៖
-ថវិកាគ្រោងសរុប= ៦០៣,១៦០ដុល្លា
-អនុវត្តបានសរុប= ១៨១ ៧៣១.៩២ដុល្លា
-ស្មើនឹង ៣០.១៣ភាគរយ
» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖
-ថវិកាគ្រោងសរុប= ៣ ៨៧៦ ៤២៨ដុល្លា
-អនុវត្តបានសរុប= ៨៦៥ ២២៤.៧៥ដុល្លា
-ស្មើនឹង ២២.០៨ភាគរយ
»ក្រសួងអភិវឌ្ឍន៍ជនបទ៖
-ថវិកាគ្រោងសរុប= ៨០៧ ៦០០ដុល្លា
-អនុវត្តបានសរុប= ៥២ ៣០៣.៦២ដុល្លា
-ស្មើនឹង ៦៥ភាគរយ
»ថវិការសរុបអនុវត្តទាំង០៣ក្រសួង៖
-ថវិកាគ្រោងសរុប= ១២ ៥៥៥ ៥៨៨ដុល្លា
-អនុវត្តបានសរុប= ១ ០៩៩ ២៦០.២៩ដុល្លា
-ស្មើនឹង ៨.៧៥ភាគរយ
៦. ផែនការសកម្មភាពនិងការអនុវត្តចំណាយសម្រាប់ថវិកាឆ្នាំ២០២៣ មានចំនួន០៣
ក្រសួងអនុវត្ត៖
» ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ៖
-ថវិកាគ្រោងសរុប= ១៣ ៧៧១ ០៩០ដុល្លា
(ក្នុងនោះពី ADB៖១៣ ៧០៤ ៥២០ដុល្លា និងRGC៖៦៦ ៥៧០ដុល្លា)
» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖
-ថវិកាគ្រោងសរុប= ១ ៨៦៩ ៥៥០ដុល្លា
(ក្នុងនោះពី ADB៖១ ៨២៧ ៨៥០ដុល្លា និងRGC៖ ២៨៥ ៦១០ដុល្លា)
»ក្រសួងអភិវឌ្ឍន៍ជនបទ៖
-ថវិកាគ្រោងសរុប= ៨ ០៤៣ ០០០ដុល្លា
(ក្នុងនោះពី ADB៖២៣៤ ៩០០ដុល្លា ,RGC៖ ៦៥ ៧៧០ដុល្លា និងAFD៖ ៧ ៧២២ ០០០ដុល្លា)
»សរុបថវិកាសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣៖ 
-ADB= ១៥ ៥៥៣ ៩៤០ដុល្លា
-AFD= ៧ ៧២២ ០០០ដុល្លា
-RGC= ៣៨៧ ៦៤០ដុល្លា

ចំនួនអ្នកចូលទស្សនា
Flag Counter