ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំសហការី បានចុះអមដំណើរជាមួយ លោក ជា គឹមហុង ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី និងលោក សេង ទុយ អនុប្រធាននាយកដ្ឋានវិស្វកម្មកសិកម្ម និងសហការី លោកមេភូមិភ្នៀត ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងសាងសង់ ស្ថានីយ៍បូមទឹកសម្រាប់ស្រោចស្រពបន្លែ និងពិនិត្យមើលស្ថានភាពទូទៅនៃការដាំបន្លែរបស់ក្រុមកសិករក្នុងបណ្តុំអាជីវកម្មនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដោយមានអ្នកចូលរួមសរុបប្រមាណ១៥នាក់ ។
+លទ្ធផល
-ក្រុមកសិករដាំបន្លែសរុបចំនួន៩៧នាក់ ស្ត្រី៥០នាក់ និងមានផ្ទៃដីដាំដុះបន្លែសរុបចំនួន៣៩២ ៨០០ម៉ែត្រការេ ។
-ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះចុកទីតាំងដាំដុះបន្លែជាក់ស្តែងបានសរុបចំនួន១១០កុងទ័រទឹក
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម