បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់ថ្នាំគីមីកសិកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព និង សុវត្ថិភាពគីមីចំណីអាហារនៅកសិដ្ឋាន
ចេញ​ផ្សាយ ២៩ មករា ២០២៣
1,477

ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក នៅ ប្រណីត អនុប្រធានការិយាល័យនីតិកម្មកសិកម្ម  និងលោក មៃ៉ ឃេន  មន្រ្តីការិយាល័យនីតិកម្មកសិកម្ម បានចូលរួមសម្របសម្រួលជាមួយគម្រោង CSmart អង្គការ iDE បើកវគ្គបណ្ដុះបណ្ដាលស្ដីពី៖ 
- ការប្រើប្រាស់ថ្នាំគីមីកសិកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
- សុវត្ថិភាពគីមីចំណីអាហារនៅកសិដ្ឋាន
ស្ថិតនៅសាលាបឋមសិក្សាគោកមន ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល
+ សមាសភាពអ្នកចូលរួម
- ក្រុមការងារគម្រោង CSmart អង្គការ iDE 
-  លោក សាមុត ម៉ន ជំទប់ទី២ឃុំគោកមន
- លោក ចន ផល្លីន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបន្ទាយអំពិល
- លោក នៅ ប្រណីត អនុប្រធានការិយាល័យនីតិកម្មកសិកម្ម
- លោក ម៉ៃ ឃេន មន្រ្តីការិយាល័យនីតិកម្មកសិកម្ម
និងកសិករចូលរួមសរុប ចំនួន១៩ នាក់/ស្ត្រី០៧នាក់។
+ គោលបំណងនៃវគ្គបណ្ដុះបណ្ដាល
- ដើម្បីឲ្យកសិករ និងអ្នកប្រើប្រាស់ថ្នាំកសិកម្មយល់ដឹងពីប្រសិទ្ធភាព សុវត្ថិភាព ក្នុងការកាត់បន្ថយហានិភ័យដែលកើតចេញពីការប្រើប្រាស់ថ្នាំកសិកម្ម និងការបោះចោលសំណល់ពីការប្រើថ្នាំកសិកម្ម និងសំបកវេចខ្ចប់ថ្នាំកសិកម្ម ដើម្បីធានាដល់ការការពារសុខភាពសាធារណៈ សត្វ និងសុខភាពបរិស្ថាន។
+ សកម្មភាព
បានធ្វើបទបង្ហាញពីចំណុចដូចខាងក្រោម៖
- ថ្នាំកសិកម្ម ឬថ្នាំពុលគីមី
- ព័ត៌មានសំខាន់ៗនៅលើស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម
- ពណ៌វណ្ឌសម្គាល់គ្រោះថ្នាក់តាមប្រភេទថ្នាំកសិកម្ម
- រូបសញ្ញា និងនិមិត្តសញ្ញាព្រមានចំពោះភាពពុលរបស់ថ្នាំកសិកម្ម
- ការជ្រាបចូលថ្នាំកសិកម្មទៅក្នុងខ្លួនមនុស្ស
- ភាពគ្រោះថ្នាក់របស់ថ្នាំកសិកម្ម
- សម្ភារៈសម្រាប់ការពារខ្លួនពេលប្រើប្រាស់ថ្នាំកសិកម្ម
- ការអនុវត្តវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម
- វិធានការជួយសង្រ្គោះបឋមក្រោយពេលពុលថ្នាំកសិកម្ម
+ លទ្ធផល
  - កសិករយល់ដឹងច្បាស់ពីសារធាតុថ្នាំដែលមានគ្រោះថ្នាក់ខ្លាំងដល់មនុស្សសត្វ (ថ្នាំវ័ណ្ឌក្រហម) ។
  - ដឹងពីពេលវេលានៃការរង់ចាំបន្ទាប់ពីបាញ់ថ្នាំរួច
  - ដឹងពីវិធីសាស្ត្រការពារខ្លួនកំឡុងពេលបាញ់ថ្នាំ
  - យល់ដឹងកាន់តែច្បាស់ពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំគីមីកសិកម្មដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់
- កសិករយល់ដឹងពីរបៀប Download និងប្រើប្រាស់កម្មវិធីចំការ។

ចំនួនអ្នកចូលទស្សនា
Flag Counter