ប្រជុំ ស្តីពីការផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តឧត្តរមានជ័យ
ចេញ​ផ្សាយ ២៩ មករា ២០២៣
257

ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរ និងលោក ប៉ិត ឆោម អនុប្រធានការិយាល័យផែនការ-គណនេយ្យ បានចូលរួមប្រជុំ ស្តីពីការផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តឧត្តរមានជ័យ ដែលរៀបចំដោយអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងលោក សុខ ធី ប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាគណៈអធិបតី  ដោយមានការចូលរួមពីមន្ទីរ/អង្គភាព កងកំលាំងទាំងបី រដ្ឋបាលក្រុង/ស្រុក និងឃុំ-សង្កាត់ សរុបប្រមាណ ៧៣រូប។ គោលបំណងកិច្ចប្រជុំនេះផ្តោតសំខាន់លើការជំរុញធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ គឺអាជ្ញាធរប្រើប្រាស់ទាំងអស់ត្រូវប្រជុំរៀបចំផែនការក្នុងការចុះបញ្ជីដី និងធ្វើចំណាត់ថ្នាក់ដីណាងាយស្រួលត្រូវស្នើសុំចុះបញ្ជីមុន ហើយដីណាលំបាកមានទំនាស់ត្រូវស្នើសុំគោលការណ៍ដើម្បីដោះស្រាយ។ជំហ៊ាននៃការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋមាន០៨ជំហ៊ានៈ
1-រាប់ចំនួនក្បាលដីដែលត្រូវធ្វើប័ណ្ណកម្ សិទ្ធិ
2-ចាត់ចំណាត់ថ្នាក់ក្បាលដីណាដែលជាអាទិភាព
3-បោះបង្គោលព្រំដី
4-បញ្ជាក់ប្រភេទដី(សាវតា)
5-បញ្ជាក់សិទ្ធិតំណាងម្ចាស់ដី
6-ចូលរួមប្រជុំ
7-ផ្តិតមេដៃ(តំណាងម្ចាស់ដី)
8-ចូលរួម ៣ដង
   ១-ចូលរួមវាស់វែងដី
   ២-ចូលរួមពិនិត្យឯកសារបិតផ្សាយក្បាលដី
    ៣-ចូលរួម មកយកទទួលប័ណ្ណកម្មសិទ្ធិ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter