ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក សំ បុង បានចុះស្រង់ទិន្នន័យផ្ទៃដីដាំដុះបន្លែរបស់ក្រុមកសិករ ដើម្បីស្នើសុំការសាងសង់ស្ថានីយ៍បូមទឹកសម្រាប់ស្រោចស្រពបន្លែក្នុងសហគមន៍នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោងដោយមានការសហការល្អជាមួយលោក មី ឆ្លាត មេភូមិភ្នៀត និងលោកអនុភូមិ ។
ជាលទ្ធផលបានចុះផ្ទាល់តាមចម្ការបន្លែ នីមួយៗរបស់ក្រុមកសិករបានសរុបចំនួន៩៧ គ្រួសារ និងមានផ្ទៃដីដាំដុះសរុបចំនួន៣៩២ ៨០០ម៉ែត្រការេ និងអាជ្ញាធរមូលដ្ឋានបានលើកទឹកចិត្តដល់កសិករ និងជំរុញឱ្យមានការដាំដុះបានច្រើន និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម