សិក្ខាសាលាពិគ្រោះយោបល់ គម្រោងនើតឆ័រ នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប
ចេញ​ផ្សាយ ២៩ មករា ២០២៣
264

ថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ គម្រោងនើតឆ័រ  នៅសណ្ឋាគារ Regency Angkor ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាគណៈអធិបតី ដែលមានអ្នកចូលរួមសរុបចំនួន ៦២នាក់ ក្នុងនោះស្រ្តី ១២នាក់។

១.សមាសភាពអញ្ជើញចូលរួម
- តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- តំណាងក្រសួងធនធានទឹក និងឧត្តុនិយម
- តំណាងអគ្គនាយកដ្ឋានកសិកម្ម
- តំណាងទីភ្នាក់ងារអភិវឌ្ឍ និងសហប្រតិបត្តិការស្វីស
- តំណាងរដ្ឋបាលខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និងបាត់ដំបង
- ប្រធានមន្ទីរ ឬតំណាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងបួន
- ប្រធានមន្ទីរ ឬតំណាង មន្ទីរធនធានទឹក និងឧត្តនិយមខេត្តទាំងបួន
- អង្គការហេក្សកម្ពុជា និងអង្គការការីតាស ស្វីស
- វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល

២.គោលបំណង
- ផ្សព្វផ្សាយពីការចាប់ផ្តើមអនុវត្តគម្រោងនើតឆ័រដល់ស្ថាប័នពាក់ព័ន្ធ ក្រសួង ដៃគូអភិវឌ្ឍន៍ មន្ទីរ និងអង្គការ ក្រៅរដ្ឋាភិបាល
- ការភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក និងក្រុមគោលដៅដែលត្រូវអនុវត្តនៅតាមបណ្តាឃុំ ស្រុកគោលដៅ

៣.សកម្មភាព
- បទបង្ហាញសង្ខេបស្តីពីគម្រោង នើតឆ័រ និងផែនការប្រតិបត្តិការឆ្នាំ ២០២៣

៤.លទ្ធផលសម្រេចបាន 
ក្រោយពីឡើងធ្វើបទបង្ហាញរួចមក យើងអាចសន្និដ្ឋានបានជារួមនូវលទ្ធផលចូលរួមសិក្ខាសាលាពិគ្រោះយោបល់គម្រោង នើតឆ័រ ផ្តោតការយកចិត្តទុកដាក់ និងគាំទ្រទៅលើសកម្មភាពមួយចំនួនដូចខាងក្រោម÷
- កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ការពង្រឹងចំណេះដឹង ជំនាញដល់ក្រុមផលិត សហគមន៍កសិកម្ម
- អភិបាលកិច្ចទឹក ការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងសហគមន៍កសិករប្រើប្រាស់ទឹក
- លើកកម្ពស់ការយល់ដឹងស្តីពីបម្រែបម្រួលអាកាសធាតុ និងការឆ្លើយតបនៅ សហគមន៍មូលដ្ឋាន និងស្ថាប័ន

ចំនួនអ្នកចូលទស្សនា
Flag Counter