ចុះបើបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែជូនដល់កសិករបង្គោល
ចេញ​ផ្សាយ ១៨ មករា ២០២៣
239

នាថ្ងៃចន្ទ ១៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការ អេហ្វ អេក ( FH) បានបណ្តុះបណ្តាលកសិករបង្គោល ចំនួន ០៦នាក់ ក្នុងស្រ្តី០២នាក់ ស្ថិតនៅការិយាល័យអង្គការ អេហ្វ អេក (FH) ប្រចាំស្រុកត្រពាំងប្រាសាទ មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖
១.គោលការណ៍បច្ចេកទេសផលិតកម្មដំណាំបន្លែ៖
-ការគ្រប់គ្រងជីវជាតិដី
-ការជ្រើសរើសពូជ
-ការរៀបចំដី និងធ្វើរង
-វិធីសាស្ត្រផលិតកូនដំណាំ
-វិធីសាស្ត្រស្ទូងកូន 
-ការគ្រប់គ្រង់សារធាតុចិញ្ចឹមលើដំណាំបន្ល
-ការគ្រប់គ្រងទឹក
-ការថែទាំជម្ងឺ និងសត្វល្អិត
-ការប្រមូលផល
២.លទ្ធផល៖
-កសិករបានយល់ដឹងអំពីបច្ចេកទេសដាំដុះ​ និងការប្រមូលផលដំណាំ
-បានយល់ដឹងអំពី ការគ្រប់គ្រង​ជីវជាតិ និងការប្រើប្រាស់ជី លើដំណាំបន្លែ
-បានយល់ដឹងអំពីជម្ងឺ និងសត្វល្អិត ដែលកើតឡើងដំណាំបន្លែ 
-បានចេះវិធានការការពារ និងប្រភេទថ្នាំគីមីប្រើបា្រស់លើសត្វល្អិត និងជម្ងឺ លើដំណាំបន្លែ
-បានចេះអំពីវិធានការពារកំចាត់តាមរបៀបIPM
-ការវិភាគសេដ្ឋកិច្ចលើផលិតកម្មដំណាំបន្លែ

ចំនួនអ្នកចូលទស្សនា
Flag Counter