ចុះត្រួតពិនិត្យ និងតាមដានការប្រើប្រាស់ប្រព័ន្ធសូឡា (Solar) រួមមាន ទូរភ្ញាស់កូនមាន់ ឧបករណ៍សម្ងួត សាច់ និង ផ្លែឈើ ម៉ូទ័របូមទឹក ស្រោចស្រពបន្លែនិង ម៉ូទ័រកិនចំណីសត្វ ដែលបានផ្តល់ជូនកសិករកន្លងមកក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ឋាមពលអគ្គីសនី ដែលត្រូវចំណាយថវិកា ប្
ចេញ​ផ្សាយ ០៦ មករា ២០២៣
379

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោក សំ បុង បានចុះត្រួតពិនិត្យ និងតាមដានការប្រើប្រាស់ប្រព័ន្ធសូឡា (Solar) ដែលបានផ្តល់ជូនកសិករ សម្រាប់ប្រើសាកល្បងសរុបចំនួន០៦ឈុត ស្មើនឹងចំនួន០៦គ្រួសារ ក្នុងនោះរួមមានទូរភា្ញស់០២ឈុត ម៉ូទ័របូមទឹក១ឈុត និងទូរសម្ងួត០២ឈុត និងម៉ូទ័រកិនចំណី០១ឈុត នៅក្នុងក្រុងសំរោង ។

លទ្ធផលបានចុះផ្ទាល់

១. លោកស្រី វង្ស សុភាព នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង បានទទួលប្រើសាកល្បងទូរសម្ងួតកសិផល គាត់បានប្រើសម្ងួតបានចំនួន០៣ដងរួមមាន

-ត្រីងៀតចំនួន១០kg

-ត្រពាំងផ្អែមចំនួន៣០kg

-ទុំចេកចំនួន១០kg

+ផែនការណ៍បន្តគាត់មានគម្រោងធ្វើដំណាប់ស្វាយ ចេក និងអំពិល អនុវត្តក្នុងខែមីនាខាងមុខ ទីផ្សារលក់តាមសាលារៀន និងតូបលក់ឥវ៉ាន់នៅក្នុងស្រុក ។

២. លោកស្រី ធួន ស្រីនាង នៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង បានទទួលប្រើសាកល្បងទូរសម្ងួតកសិផលរួមមាន

-ចេកចំនួន១៨kg

-ត្រីងៀតចំនួន៦០kg

-សាច់គោ និងជ្រូក ចំនួន៥០kg

-ម្ទេសចំនួន៦kg

-ត្រពាំងចំនួន៦០kg

-ល្ហុងចំនួន៣០kg

+ផែនការណ៍បន្តគាត់មានគម្រោងធ្វើដំណាប់ស្វាយ និងសម្ងួតកសិផលខាងលើជាប្រចាំ ព្រោះគាត់មានអាជីវកម្មលក់ឥវ៉ាន់ និងមានកសិករផ្សេងៗសុំសម្ងួតត្រីងៀតផងដែរ ។

៣. លោក ចាន់ ឆាត នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោងបានទទួលទូរភ្ញាស់ស៊ុតបានភ្ញាស់បានសរុបចំនួន០៥វគ្គរួមមាន

-ពងមាន់ចំនួន៦០០គ្រាប់

-ពងក្ងានចំនួន៤៥គ្រាប់

-ពងទាចំនួន១២០គ្រាប់

-អត្រាស៊ុតញ៉ាស់ចំនួន៨០% 

+លូវកំពុងភ្ញាស់ពងមាន់ចំនួន៥០គ្រាប់ ។

៤.លោក ម៉ាំង លី នៅភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង បានទទួលប្រើសាកល្បងម៉ូទ័របូមទឹក សម្រាប់ស្រោចស្រពបន្លែលើផ្ទៃដីសរុបចំនួន២៤០០ម៉ែត្រការេ មានដំណាំបន្លែចំនួន០៩មុខកំពុងប្រមូលផលរួមមាន

-ត្រសក់ស្រូវ   សណ្តែកកួរ    ននោង

-ត្រឡាច        ត្រកួន            សណ្តែកកួរ 

-ស្ពៃចង្កិះ        ស្ពៃតឿ          ស្ពៃក្រញ៉ាញ់

+បន្តគាត់គម្រោងដាំពោត ម្ទេស និងត្រប់ស្រួយ ។

៥.លោក អ៊ួង វាសនា នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង បានទទួលប្រើសាកល្បងម៉ូទ័រកិនចំណីសត្វបានប្រើប្រាស់កិនចំណីចំនួន5kg/ថ្ងៃ លូវចិញ្ចឹមមាន់មេចំនួន១០ក្បាល់ និងកូន៣សំបុក នឹងបានផ្អាកប្រើប្រាស់រយៈពេល១ខែ ព្រោះគាត់ជាប់មើលថែពុកឈឺនៅខេត្តព្រៃវែង  ។

៦. លោក ហៃ ហ៑ាន់ នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង បានទទួលប្រើសាកល្បងទូរភ្ញាស់ស៊ុតបានភ្ញាស់បានរួមមាន

-ពងមាន់ភ្ញាស់បាន៥ដង ចំនួន៧៥០គ្រាប់

-ពងក្រូចភ្ញាស់បាន៧ដងចំនួន២១០០គ្រាប់

-អត្រាស៊ុតញ៉ាស់ចំនួន៨០%

ក្រោយពិនិត្យរួចបន្រ្តីបច្ចេកទេសបានពន្យល់បន្ថែមពីរការថែទាំ និងសូមជួយថែរក្សា និងជំរុញឱ្យមានការបង្កើនការសម្ងួត ការដាំដុះបន្លែ និងភ្ញាស់ និងកិនចំណី ឱ្យបានពេញមួយឆ្នាំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter