ចែកពូជត្រីអណ្ដែង ដល់ប្រជាពលរដ្ឋក្រីក្រ និងពលករចំណាក់ស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងសង្កាត់សំរោង ក្រុងសំរោង ជាការគាំទ្រដោយកម្មវិធីGIZ
ចេញ​ផ្សាយ ២៥ មករា ២០២២
289

ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ លោក មុំ សយ័ន្ដ នាយរងខណ្ឌរដ្ឋបាលជលផល បានចែកពូជត្រីអណ្ដែង ដល់ប្រជាពលរដ្ឋក្រីក្រ និងពលករចំណាក់ស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងសង្កាត់សំរោង ក្រុងសំរោង ជាការគាំទ្រដោយកម្មវិធីGIZ ដើម្បីរួមចំណែកជួយដល់ពលរដ្ឋ ក្នុងគ្រាជួបវិបត្ដកូវីដ-១៩ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដឧត្ដរមានជ័យ សរុបចំនួន០៩គ្រួសារ។

ក/. គោលបំណង ៖

-  ចែកពូជត្រីអណ្ដែងដល់គ្រួសារក្រីក្រ និងពលករចំណាក់ស្រុកពីប្រទេសថៃ

-  ផ្ដល់បច្ចេកទេសបន្ថែម លើការចិញ្ចឹម ការថែទាំត្រី ។

ខ/. សកម្មភាព និងលទ្ធផល

      - ពលរដ្ឋចំនួន ០៩គ្រួសាររស់នៅភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោងទទួលបានកូនត្រីអណ្ដែងចំនួន៤៥០ក្បាល/គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter