ចុះផ្តល់បច្ចេកទេសនិងចែករំលែកបទពិសោធន៍ក្នុងការផ្សំចំណីមាន់ស្រែ ក្នុងស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២១
288

ថ្ងៃអង្គារ ០៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ផូ ម៉េងអ៊ី មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត និងក្រុមការងារអនុវត្តកម្មវិធី ASPIRE  ស្រុកត្រពាំងប្រាសាទបានសហការជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះផ្តល់បច្ចេកទេសនិងចែករំលែកបទពិសោធន៍ក្នុងការផ្សំចំណីមាន់ស្រែស្ថិតនៅភូមិ ស្រះជ្រៃ ឃុំត្រពាំងប្រាសាទ  ដោយមានអ្នកចូលរួមចំនួន២១នាក់ ស្រី០៩នាក់ នឹងពេលរសៀលក្រុមការងារបានបន្តចុះទៅធ្វើបទបង្ហាញពីបច្ចេកទេសផ្សំចំណីបំប៉នសម្រាប់គោសាច់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទដែលមានកសិករចូលរួមចំនួន ២០នាក់ ក្នុងនោះស្រីមានចំនួន០៥នាក់។

+សកម្មភាព

ក/ការផ្តល់បច្ចេសផ្សំចំណីមាន់

-លោក ផូ ម៉េងអ៊ី មានមតិស្វាគមន៍ក្នុងអង្គពិធី 

-បង្ហាញពីបច្ចេកទេសថែទាំកូនមាន់

ការផ្តល់ចំណី នឹងការធ្វើវ៉ាក់សាំង

-បង្ហាញពីវត្ថុធាតុដើមសម្រាប់ផ្សំចំណី នឹងដឹកនាំកសិករអនុវត្តនការផ្សំចំណី

-បង្ហាញពីរបៀបកត់ត្រាចំណូល និងចំណាយក្នុងសៀវភៅកំណត់ហេតុ។

ខ/ការផ្សំចំណីបំប៉នសម្រាប់គោ(ដំឡូងមីហេ)

-មតិស្វាគមន៍ក្នុងអង្គពិធី

-បំផុសគំនិតកសិករឲ្យដាំដំណីចំណីសត្វ

-ផ្តល់បច្ចេកទេសក្នុងការធ្វើវ៉ាក់សាំង និងវិធានការអនាម័យកន្លែងចិញ្ចឹម

-បង្ហាញពីការធ្វើដំឡូងមីហេសម្រាប់បំប៉នគោសាច់

-បង្ហាញពីរបៀបកត់ត្រាចំណូល នឹងចំណាយក្នុងសៀវភៅកំណត់ហេតុ

+លទ្ធផល

-កសិករបានយល់ដឹងពីការថែទាំកូនមាន់ ការធ្វើវ៉ាក់សាំងទៅតាមដំណាក់កាលនីមួយៗនៃអាយុមាន់ និងវិធានការសម្លាប់មេរោគក្នុងទ្រុងចិញ្ចឹម

-កសិករយល់ដឹងពីការកត់ត្រាចំណូល នឹងចំណាយពីអាជីវកម្មចិញ្ចឹមសត្វក្នុងបណ្តុំនីមួយៗ

-ក្រោយបញ្ចប់បទបង្ហាញ នឹងការអនុវត្តនលាយផ្សំចំណីដោយកសិករផ្ទាល់រួចមកក្រុមការងារអាចវាយតម្លៃជារួមបានថាពួកគាត់អាចលាយផ្សំចំណីដោយខ្លួនពួកគាត់បាន ដោយប្រើប្រាស់វត្ថុធាតុដើមដែលពួកគាត់មានស្រាប់ក្នុងតំបន់(ពោតក្រហម ស្រូវ កន្ទក់ កាចុងអង្ករ ដំឡូងមី ស្លឹកដំឡូងមី ស្មៅ...)ជាពិសេសក្នុងបណ្តុំអាជីវកម្មចិញ្ចឹមសត្វទាំងពីរខាងលើត្រូវបានផ្តល់ទុនសហវិនិយោគជាម៉ាសុីកិនចំណីសត្វពីកម្មវិធី ASPIRE  ដូចនេះវាមានភាពងាយស្រួលក្នុងការលាយផ្សំចំណីសម្រាប់ពួកគាត់ មិនតែប៉ុណ្ណោះ ពួកគាតអាចកាត់បន្ថយការចំណាយថវិការបានមួយកម្រិត ទៅលើការទិញចំណីសម្រេចពីក្រុមហ៊ុនដែលមានតម្លៃថ្លៃនៅលើទីផ្សារបច្ចុប្បន្ន។

ចំនួនអ្នកចូលទស្សនា
Flag Counter