ចុះតាមដានវឌ្ឍនៈភាពការងារ របស់បណ្តុំអាជីវកម្មដំណាំស្វាយកែវរមៀត ក្នុងស្រុកអន្លង់វែង
ចេញ​ផ្សាយ ១០ វិច្ឆិកា ២០២១
507

ថ្ងៃអង្គារ ០៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារទទួលបន្ទុកស្រុកអន្លង់វែង  អនុវត្តកម្មវិធី ASPIRE បានចុះតាមដាន វឌ្ឍនៈភាពការងារ របស់បណ្តុំអាជីវកម្មដំណាំស្វាយកែវរមៀត ឃុំអន្លង់វែង ស្រុកអន្លង់វែង  ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖

+ សកម្មភាព

- ចុះពិនិត្យស្ថានភាពចម្ការផ្ទាល់

- បង្ហាញពីការថែទាំដំណាំស្វាយ

- ការសំអាតចម្ការ

- និងជំរុញទៅលើការចូលរួម ក្នុងការបង្កើតជាសហគមន៍ស្វាយកែវរមៀត 

+ លទ្ធផលសម្រេចបាន

ចុះតាមដាន និងពិនិត្យពីស្ថានភាពដំណាំស្វាយ របស់សមាជិកក្នុងបណ្តុំបានចំនួន០៦នាក់ មានដូចខាងក្រោម៖

១- កសិករ សាត ធៀប នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង  មានចម្ការស្វាយទំហំផ្ទៃដី ២ហិកតា មានស្វាយ ៥៥០ដើម អាយុក៧ឆ្នាំ  បានធ្វើស្វាយខុសរដូវ ស្ថានភាពដំណាំស្វាយចេញផ្កាបាន៨៥% ហើយ ស្វាយមានសុខភាពល្អ នឹងចេញផ្កាបានល្អ ។

២- កសិករ យឿន ធឿង នៅភូមិយាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង  មានចម្ការស្វាយចំនួន៨ហិកតា ស្វាយអាយុ  ចន្លោះពី៣-៦ឆ្នាំ មិនបានធ្វើស្វាយខុសរដូវទេ ខ្វះដើមទុន  រាល់ថ្ងៃធ្វើការបាញ់ថ្នាំថែទាំត្រួយ  នឹងសំអាតស្មៅ ដើម្បីទទួលផលស្វាយរដូវ នាពេល ខាងមុខ ។

៣- កសិករ ថេន ហាក់, ថេន ថៃ នឹង ញ៉ិប វិបុល នៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង មានចម្ការស្វាយចំនួន១០០ហិកតា ស្មើនឹង២៥០០០ដើម ស្វាយឲ្យផលទាំងអស់  បានធ្វើស្វាយខុសរដូវចំនួន២៨០០ដើម  បញ្ចេញចំ នួន២វគ្គ វគ្គទី១ចំនួន២០០០ដើម ស្វាយចេញផ្កាមកមិនសូវល្អ ដោយសាបញ្ហាភ្លៀងធ្លាក់ញឹកញ៉ាប់ពេក នៅតំបន់នេះ  ចំពោះសត្វល្អិត នឹងជម្ងឺលើដំណាំស្វាយមិនមានជាបញ្ហានោះទេ  នឹងវគ្គទី២ ទើបតែចាក់អកម៉ូនបានចំនួន៧ថ្ងៃ គ្រងនឹងបាញ់ថ្នាំបញ្ចេញផ្កាចុងខែវិច្ឆិកានេះ ។

៤- កសិករ សាត សំណាង នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង មានស្វាយចំនួន៩ហិកតា ស្មើនឹង១៨៧៦ដើម ស្វាយឲ្យផលទាំងអស់  មិនបានធ្វើស្វាយខុសរដូវទេ   ចម្ការកំពុងតែរៀបចំធ្វើការសំអាតស្មៅនៅតាមចន្លោះរង  នឹងបាញ់ថ្នាំថែទាំត្រួយ ។

- តាមការចុះតាមដាន និងពិនិត្យជាក់ស្តែងនូវតាមចម្ការស្វាយរបស់សមាជិកបណ្តុំ សង្កេតឃើញថា៖

- ស្ថានភាពដំណាំស្វាយមានការលូតលាស់ល្អ

- ចម្ការស្វាយនូវមិនទាន់ធ្វើការសំអាត់ស្មៅបានល្អ

- ការគ្រប់គ្រង នឹងការទុកដាក់សំណល់សំបកថ្នាំពុលគីមីកសិកម្ម មិនទាន់បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស

- មិនទាន់មានកំណត់ត្រាទៅលើផលិតកម្មស្វាយ ឲ្យបានច្បាស់លាស់

-  បានផ្តល់ជាមតិយោបល់ ដល់កសិករ ឲ្យចូលរួម ក្នុងការបង្កើតជាសហគមន៍ស្វាយកែវរមៀត ដើម្បីមានភាពងាយស្រួល ក្នុងការសហការណ៍ ជាមួយក្រុមហ៊ុនប្រមូលទិញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter