ចែកពូជមាន់ស្រែ និងសម្ភារមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ និងពលករចំណាក់ស្រុកពីប្រទេសថៃ
ចេញ​ផ្សាយ ២៦ តុលា ២០២១
391

ថ្ងៃសៅរ៍២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទខេត្ដ រួមទាំងសហការី បានចែកពូជមាន់ស្រែ និងសម្ភារមួយចំនួន ដល់ប្រជាពលរដ្ឋក្រីក្រ និងពលករចំណាក់ស្រុកពីប្រទេសថៃ ដែលរស់នៅក្នុងក្រុងសំរោង ដែលជាការគាំទ្រដោយកម្មវិធីGIZ ដើម្បីរួមចំណែកជួយដល់ពលរដ្ឋ ក្នុងគ្រាជួបវិបត្ដកូវីដ-១៩ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 
ខេត្ដឧត្ដរមានជ័យ សរុបចំនួន១១៣គ្រួសារ។ 

ក/. គោលបំណង ៖
-  ចែកពូជមាន់ស្រែ និងសម្ភារមួយចំនួនដល់គ្រួសារក្រីក្រ និងពលករចំណាក់ស្រុកពីប្រទេសថៃ។

ខ/. សកម្មភាព និងលទ្ធផល 
      - ពលរដ្ឋចំនួន ៤៥គ្រួសាររស់នៅសង្កាត់បន្សាយរាក់ ក្រុងសំរោង ទទួលបានពូជមាន់ស្រែចំនួន១០ក្បាល ចំណី០១ការ៉ុង ស្នូកទឹក០១ និងស្នូកចំណី០១/គ្រួសារ ។
      - ពលរដ្ឋចំនួន ៦៨គ្រួសាររស់នៅសង្កាត់សំរោង ក្រុងសំរោង ទទួលបានពូជមាន់ស្រែចំនួន១០ក្បាល ចំណី០១ការ៉ុង ស្នូកទឹក០១ និងស្នូកចំណី០១/គ្រួសារ ។

គ/. ផែនការបន្ដ
  -ក្រុមការងារនឹងបន្ដចែកពូជមាន់ស្រែ និងសម្ភារជាបន្តទៀត

ចំនួនអ្នកចូលទស្សនា
Flag Counter