ចែកចំណីមាន់ដល់កសិករចំនួន២៦គ្រួសារ ក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់
ចេញ​ផ្សាយ ២៦ តុលា ២០២១
424

ថ្ងៃសៅរ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.សស័ក ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១  លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំសហការី  ចូលរួមចែកចំណីមាន់ដល់កសិករចំនួន២៦គ្រួសារ ក្នុងបណ្តុំអាជីវកម្មចិញ្ចឹមមាន់គោកមន ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលជាការគាំទ្ររបស់គម្រោង Rush-it នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Aspire) មានលទ្ធផលដូចខាងក្រោម  ៖
-ចែកចំណីមាន់ចំនួន១០៩ការ៉ុង ដល់កសិករចំនួន២៦គ្រួសារ ហើយគ្រួសារមិនមានប័ណ្ណក្រីក្រទទួលបានចំនួន៤ការ៉ុង/គ្រួសារ ចំពោះគ្រួសារមានប័ណ្ណក្រីក្រទទួលបានចំនួន៨ការ៉ុង/គ្រួសារ
-បានណែនាំដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ពីការបញ្ចូលទិន្នន័យលើធាតុចូលកសិកម្មទៅក្នុងកម្មវិធីចម្ការអាប់ របស់គម្រោងRush-it ក្រោយកសិករទទួលបានសម្ភារ។

ចំនួនអ្នកចូលទស្សនា
Flag Counter