ចុះតាមដានពីវឌ្ឍនៈភាពការងារ របស់បណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង
ចេញ​ផ្សាយ ១១ សីហា ២០២១
328

ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារទទួលបន្ទុក កម្មវិធី ASPIRE  ស្រុកអន្លង់វែងបានចុះតាមដានពីវឌ្ឍនៈភាពការងារ របស់បណ្តុំអាជីវកម្មដំណាំត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលមានសកម្មភាព នឹងលទ្ធផលសម្រេចបានដូចខាងក្រោម៖

+ សកម្មភាព

- ចុះពិនិត្យដំណាំផ្ទាល់នៅក្នុងចម្ការ

- ពិនិត្យលើបញ្ហាដែលកើតមានលើដំណាំជាក់ស្តែង

- បង្ហាញបន្ថែមលើការរៀបចំប្រព័ន្ធស្រោចស្រព នឹងប្រព័ន្ធបញ្ជូលសូលុយស្យុងជីតាមប្រព័ន្ធដំណក់ទឹក

- បង្ហាញពីវិធីសាស្ត្រការពារ ថែទាំដំណាំ នឹងប្រព័ន្ធរំដោះទឹកក្នុងចម្ការ 

-   ការថែទាំកូនដំណាំក្នុងកំឡុងពេលស្ទួង

- ការប្រមូលផល  នឹងការរៀបចំផែនការដាំដុះសម្រាប់វគ្គបន្ទាប់

+  លទ្ធផលសម្រេចបាន

-  ចុះតាមដានបានកសិករចំនួន៩គ្រួសារ 

- កសិករ៣គ្រួសារទើបតែស្ទួងកូនត្រសក់រួចបានចំនួន២៩០០០កូន

- កសិរក៤គ្រួសារទៀតកំពុងតែរៀបចំដី នឹងបណ្តុះកូនជាបន្តរបន្ទាប់

- នឹងកសិករ២គ្រួសារទៀត កំពុងចាប់ផ្តើមធ្វើការប្រមូលផល ចំនួនកូនត្រសក់១៦០០០កូន 

-  ស្ថានភាពដំណាំត្រសក់ផ្អែមនូវរដូវវស្សានេះភាគច្រើនជួបបញ្ហាជម្ងឺផ្សិត នឹងបាក់តេរី នៅតំណក់កាលបង្ករបង្កើនផល ជាដំណោះស្រាយ បានឱ្យកសិករពង្រឹងបន្ថែមលើការថែទាំអោយបានខ្ពស់ នឹងអនុវត្តលើគោលការណ៍បច្ចេកទេស

- ប្រើប្រាស់ប្រភេទថ្នាំពុលគីមីកសិកម្ម នឹងធាតុសកម្ម អោយត្រូវទៅតាមប្រភេទជម្ងឺ 

- កូនត្រសក់ក្នុងកំឡុងពេលស្ទួងរយៈពេល១សប្តាហ៍ត្រូវតែធ្វើការស្រោចទឹកបន្ថែមពីលើឱ្យបាន២ដងក្នុង១ថ្ងៃ ឬប្រើបំពងទុយូPVC ស្រោប ចន្លោះ រន្ធកៅស៊ូ ដើម្បីការពាដំកៅបំភាយចេញពីកៅស៊ូគ្របរង ដែលធ្វើឱ្យប៉ះពាល់ដល់កូនដំណាំ ។   

- កសិករយល់កាន់តែច្បាស់លើការរៀបចំប្លង់ចម្ការ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបញ្ជូលសូលុយស្យុងជី ប្រព័ន្ធរំដោះទឹក នឹងប្រព័ន្ធសំពាធទឹក ក្នុងការស្រោចស្រពដំណាំ

- ការរៀបចំផែនការដាំដុះ  នឹងជ្រើសរើសប្រភេទពូជដំដាំដែលស្របទៅតាមតម្រូវការទីផ្សារចង់បាន ។

ចំនួនអ្នកចូលទស្សនា
Flag Counter