ចុះយកសំណាកទឹកលើចម្ការស្វាយកែវរមៀតដែលបានធ្វើការចុះបញ្ជីចម្ការ អនុវត្តកសិកម្មល្អ (Cam GAP)
ចេញ​ផ្សាយ ២៩ មិថុនា ២០២១
835

ថ្ងៃចន្ទ ៤រោច ខែឋមមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស  ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងារទទួលបន្ទុកការអនុវត្ត កសិកម្មល្អ (Cam GAP) លើចម្ការស្វាយកែវរមៀត  ដឹកនាំដោយលោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចុះយកសំណាកទឹក  របស់ម្ចាស់ចម្ការដែលបាន

ធ្វើការចុះបញ្ជីចម្ការ អនុវត្តកសិកម្មល្អ   នៅស្រុកបន្ទាយអំពិល ស្រុកអន្លង់វែង និងក្រុងសំរោង  ដែលមាន គោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖

+ គោលបំណង

- ដើម្បីដឹងពីកម្រិតសារធាតុគីមីពុល  នឹងពពួកបាក់តេរី ដែលមាននៅក្នុង

ប្រភពទឹកប្រើប្រាស់របស់កសិករ  ។ 

+ សកម្មភាព

- ចុះយកសំណាកទឹក នៅតាមប្រភពទឹក(ទឹកស្រះ, អូរ, បឹង...) ដែលកសិករប្រើ

ប្រាស់ជាប្រចាំលើផលិតកម្មស្វាយ 

-  សំណាកដែលត្រូវយកមានពីរគឺ៖ 

   ១- ទឹកសម្រាប់វិភាគមើលពពួកសារធាតុគីមីពុល (ចំណុះដបទឹក១លិត្រ តាងដោយអក្សរA)

   ២- ទឹកសម្រាប់វិភាគមើលពពួក បាក់តេរី (ចំណុះដបទឹក១លិត្រ តាងដោយអក្សរB)

  -  ដាក់លេខកូដសំណាក (A1B1, A2B2, A3B3,....) សម្គាល់ម្ចាស់ចម្ការ  វិចខ្ចប់ នឹងដាក់ក្នុងកេះស្នោ ក្លាសេទឹកកក បិទជិត   

+ លទ្ធផល

សម្រាប់ការចុះយកសំណាកទឹក របស់ម្ចាស់ចម្ការអនុវត្តកសិកម្មល្អ (Cam GAP) បានចំនួន១១នាក់ ស្ត្រី០០នាក់ ។ 

+ ក្រុងសំរោង

១- ឯកឧត្តម វ៉ាត់ ប៉ារ៉ានីន   យកបានចំនួន២ សំណាក (A1B1)

២- លោក អ៊ុន សុភ័ក្រ យកបានចំនួន២ សំណាក (A3B3)

៣- លោក ភិន យ៉េង យកបានចំនួន២ សំណាក (A4B4)

៤- លោក ងួន សេងហុង យកបានចំនួន២ សំណាក (A5B5)

៥- លោក ពៅ ពុទ្ធិវ័ន្ត  យកបានចំនួន២ សំណាក (A6B6)

៦- លោក ម៉ៃ សត យកបានចំនួន២ សំណាក (A9B9)

៧- លោក ភិន វណ្ណៈ យកបានចំនួន២ សំណាក (A10B10)

៨- លោក ឡៅ ឡៃហេង យកបានចំនួន២ សំណាក (A11B11)

+ ស្រុកបន្ទាយអំពិល

១- លោក វង្ស ពិសិដ្ឋ យកបានចំនួន២ សំណាក (A2B2)

+ ស្រុកអន្លង់វែង

១- លោក ម៉ាន់ រស្មី យកបានចំនួន២ សំណាក (A7B7)

២- លោក ស៊ឹម សំអាត យកបានចំនួន២ សំណាក (A8B8)

+ ផែនការបន្ត

- ចុះយកសំណាកទឹក របស់ម្ចាស់ចម្ការអនុវត្តកសិកម្មល្អ(Cam GAP) នៅស្រុកអន្លង់វែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter