ចុះពង្រឹងសមត្ថភាពបច្ចេកទេស ដល់បណ្តុំអាជីវកម្មត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង
ចេញ​ផ្សាយ ២៣ មិថុនា ២០២១
452

ថ្ងៃចន្ទ ០៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស  ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងាទទួលកម្មវិធីASPIRE ស្រុកអន្លង់វែង បានចុះពង្រឹងសមត្ថភាពបច្ចេកទេស ដល់បណ្តុំអាជីវកម្មត្រសក់ផ្អែម នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖

+ សមាសភាពអ្នកចូលរួម

- លោក ងី ប៊ុនណាន ទីប្រឹក្សាផ្នែកត្រួតពិនិត្យ  នឹងវាយតម្លៃ  កម្មវិធីASPIRE ខេត្តឧត្តរមានជ័យ

- ក្រុមការងាស្រុកអន្លង់វែងចំនួន២នាក់

- លោកស្រី អេង ចិន្តា CEWs ឃុំថ្លាត

- និងកសិករចូលរួមសរុបចំនួន ១៣នាក់ ស្ត្រី០៤នាក់  

+ គោលបំណង

- ដើម្បីយល់ដឹងគោលការសំខាន់ៗ ក្នុងបច្ចេកទេសនៃការដាំបន្លែ

- ដើម្បីយល់ដឹងពីគោលការសំខាន់ក្នុងការអនុវត្តកសិកម្មល្អ (Cam GAP)

+ សកម្មភាព

- បង្ហាញពីស្ថានភាពទីតាំងសម្រាប់ដាំដុះបន្លែ

- ប្រភេទពូជដែលមានគុណភាពខ្ពស់ និងតម្រូវការទីផ្សា

- បច្ចេកទេសផលិតកូនដំណាំដែលមាន សុខភាពល្អ

- រៀបចំដី លើករង

- រៀបចំប្រព័ន្ធស្រោចស្រព ប្រព័ន្ធបញ្ចូលសូលុយស្យុងជី នឹងស្ទួងកូនដំណាំ

- ការគ្រប់គ្រងទឹក

- វិធីសាស្ត្រចុះអង្កេត នឹងពិនិត្យវត្តមានសត្វល្អិត នឹងជម្ងឺក្នុងចម្ការ

- វិធានការការពារ នឹងកំចាត់

- ការប្រមូលផល ស្តុកទុក វេចខ្ចប់ នឹងដឹកជញ្ជូនទៅកាន់ទីផ្សា

- ការៀបចំផែនការផលិតកម្ម សម្រាប់ដំណាំវគ្គបន្ទាប់

- បង្ហាញពីគោលការសំខាន់ៗក្នុងការអនុវត្តកសិកម្មល្អ (Cam GAP)

- អត្ថប្រយោជន៍នៃការអនុវត្តកសិកម្មល្អ

- បង្ហាញពីប្រភពដែលបង្ករអោយមានភាពកខ្វក់ ក្នុងការអនុវត្តកសិកម្មល្អ

- តម្រូវការទាំង១០ចំនុច ក្នុងការអនុវត្តកសិកម្មល្អ 

+ លទ្ធផល

- កសិករយល់ដឹងកាន់តែច្បាស់ពីគោលការសំខាន់ៗ ក្នុងផលិតក ម្មដំណាំបន្លែ

- យល់ដឹងពីគោលការសំខាន់ៗក្នុងការអនុវត្តកសិកម្មល្អ (Cam GAP)

- យល់ដឹងពីអត្ថប្រយោជន៍នៃការអនុវត្តកសិកម្មល្អ

- យល់ដឹងពីប្រភពដែលបង្ករអោយមានភាពកខ្វក់ ក្នុងការអនុវត្តកសិកម្មល្អ

- យល់ដឹងពីរបៀបនៃការធ្វើកំណត់ត្រាក្នុងដំណើការផលិតកម្ម

- ចេះរៀបចំនូវផែនការផលិតកម្ម ស្របទៅតាមតម្រូវការទីផ្សារ៕

ចំនួនអ្នកចូលទស្សនា
Flag Counter