វេទិកាប្រជុំរវាងពហុភាគីពាក់ព័ន្ធ ដល់ប្រជាកសិករ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
551

ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសស្រុកត្រពាំងប្រាសាទ បានចុះកម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  បានរៀបចំវេទិកាប្រជុំរវាងពហុភាគីពាក់ព័ន្ធ ដល់ប្រជាកសិករ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។ 
     +សមាសភាពចូលរួមមាន
១. លោកស្រី សាក់ មុំ ទីប្រឹក្សាកម្មវិធីAspire ផ្នែកទីផ្សារ
២.លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតកម្មកសិកម្ម
៣. លោក ប៉ិត ឆោម មន្រ្តីតាមដាននិងត្រួតពិនិត្យ M&E
៤. លោកស្រី ហម កញ្ចនា មន្រ្តីទីផ្សារ
៥.កញ្ញា  ភួន លក្ខណា  មន្រ្តីហិរញ្ញវត្ថុ
អ្នកចូលរួមសរុបចំនួន ៣៩នាក់ ស្រីចំនួន ១១នាក់ ។     
+គោលបំណង
-បង្កើតឱ្យមានបរិយាកាសឆ្លើយតប និងតម្រូវការទីផ្សារ ការផ្គត់ផ្គង់មាននិរន្តភាព និងបង្កើនទំនុកចិត្តរវាងអ្នកផ្គត់ផ្គង អ្នកប្រមូលទិញ និងកសិករក្នុងបណ្តុំបន្លែ ។
-បង្កើនការគាំទ្រដល់ផលិតផលខ្នាតតូចទទួលបានប្រាក់ចំណូល និងផលចំណេញ ។
+សកម្មភាព
ដំណើរការកិច្ចប្រជុំនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយ លោកស្រី សាក់ មុំ
១- មតិស្វាគមន៍ និងបើកម្មវិធី 
-វេទិការប្រជុំរវាងពហុភាគីពាក់ព័ន្ធ
- បទបង្ហាញរបស់អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ។
-បទបង្ហាញរបស់អ្នកប្រមូលទិញបន្លែ
-ពិភាក្សាក្រុមកសិករក្នុងបណ្តុំ និងបញ្ហាប្រឈមនានា  ។
+លទ្ធផល
*ដេប៉ូ ចំរើន ចន្ធី នៅផ្សារត្រពាំងប្រាសាទ ០៩៧ ៧៥៧២ ១៤៥ មានលក់ជីគ្រប់ប្រភេទ គ្រាប់ពូជ ថ្នាំគីមីកសិកម្ម ។ល។
-មានលក់រាយ-ដុំតម្លៃសមរម្យ ។
+ដេប៉ូមានលក្ខណៈពិសេស
-ដេប៉ូមានលក់ថ្នាំគីមីបញ្ជាស្វាយខុសរដូវ និងមានបុគ្គលិកជួយបង្រៀនដល់កសិករ
-ដេប៉ូអាចផ្តល់ពូជដំណាំបន្លែដល់កសិករធ្វើការពិសោធន៍ មុននិងទិញពូជទៅដាំ
-ដេប៉ូចូលរួមជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករលើដំណាំបន្លែបាន
-ដេប៉ូមានបណ្តាក់ទុនដល់កសិករ តែដេប៉ូត្រូវចុះវាយតម្លៃកសិករសិនមុនផ្តល់ឱ្យបណ្តាក់ទុន ។
-ចុងបញ្ចប់ដេប៉ូ ចំរើន ចន្ទី បានចែកគ្រាប់ដំណាំចំនួ១៥កញ្ចប់ជូនកសិករគឺ
    គ្រាប់ពោតចំនួន០៥កញ្ចប់
    គ្រាប់សណ្តែកកួរ០៥កញ្ចប់
    គ្រាប់ត្រឡាចចំនួន០៥កញ្ចប់ ។
*ដេប៉ូ ឈាវ សុងហៃ មានទីតាំងនៅទល់មុខហាងលក់គោយន្តផ្សារត្រពាំងប្រាសាទ ០១២ ៨៦២៣ ៥២/០៧១ ៨៩៥០ ៨០៨ មានលក់គ្រាប់ពូជ ថ្នាំគីមី ជីគ្រប់ប្រភេទ សំណាញ់ទ្រើង ទុយោតំណក់ទឹក ចំរុះទឹក់។ល។
+ដេប៉ូបានសហការ
-បើកសិករទិញរាយ ដេប៉ូលក់តម្លៃតាមហាងឆេងទីផ្សារ
-បើកសិករទិញដុំ ដេប៉ូលក់តម្លៃសមរម្យ
*លោកស្រី នប់ នួន អ្នកប្រមូលទិញបន្លែនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ  ០៨៨ ៤៥៤៩ ៧៧៦ បានទទួលទិញបន្លែចំនួន១៣មុខ ពីកសិករបរិមាណចន្លោះពី៥០-៤០០kg/ថ្ងៃ តម្លៃតាមហាងឆេងទីផ្សារ ។
*លោក តាំង ថុល អ្នកប្រមូលទិញបន្លែក្នុងផ្សារត្រពាំងប្រាសាទ ០៩៧ ៦១១១ ២៣៣ /០៩៧ ១៦២៦ ៣០ ទទួលទិញបន្លែពីបណ្តុំបន្លែចំនួន២០មុខពីរកសិករបរិមាណចន្លោះពី១០-២០០kg/ថ្ងៃ ។
*ការពិភាក្សាក្រុមកសិករបង្ហាញឃើញថាកសិករធ្លាប់ដាំបន្លែចំនួន២៥ប្រភេទដំណាំ បើប្រៀបធៀបនឹងតម្រូវការទីផ្សារឃើថាកសិករដាំ
-ត្រសក់ទ្រើង សណ្តែកកួរ រំដេង ននោង ត្រកួនដាំលើសតម្រូវការទីផ្សារ  ។
-សាលា ត្រប់វែង ម្ទេស ការុត ស្ពៃតឿ ស្ពៃក្រញាញ់ កសិករដាំខ្វះតម្រូវការទីផ្សារ ។
-ដំណាំផ្សេងៗទៀតកសិករដាំគ្រប់តាមតម្រូវការទីផ្សារក្នុងស្រុក  ។
*បញ្ហាប្រឈម
-កសិករខ្វះប្រភពទឹក
-ជំងឺផ្សិត រួញស្លឹក ស្រពោនស្រស់ 
-ដង្កូវ ចៃ និងរលួយកូនដាំណាំ
*បានបង្ហាញការគាំទ្ររបស់កម្មវិធីអាស្ពាយទឹកប្រាក់សរុបចំនួន៤៦៩៥.៥០$
កសិករសំណូមពរចង់ទិញផលិតផលបីប្រភេទគឺ
១.ម៉ាសុីនលើករង កសិករចង់បាន ៩នាក់
២.ម៉ាសុីបូមទឹកកសិករចង់បាន ១៨នាក់
៣.ធុងទឹក(ស្ទែនទឹក៧០០លីត្រ) កសិករចង់បាន០៥នាក់ ។

*ពេលរសៀលក្រុមការងារបច្ចេកទេស ដឹកនាំដោយលោក សុខ លីដាបានចុះត្រួតពិនិត្យ និងតាមដានការដាំដុះបន្លែកសិករនៅភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទបានចំនួន០២នាក់គឺ
-លោក ឃុន ចាន់ត្រា មានផ្ទៃដីដាំដុះ៣២០០ម៉ែត្រការ និងដាំខាត់ណាផ្កាពណ៌លឿង ចំនួន៦៩ត្រេ ស្រោចស្រពដោយទឹកស្រះ ។
-លោក គង់ ចន្នី មានផ្ទៃដីដាំដុះ២២១០
ម៉ែត្រការេ  និងដាំខាត់ណាផ្កាពណ៌លឿងចំនួន៩០ត្រេ ស្រោចដោយទឹកអណ្តោង ។
*ឆ្លងតាមការចុះត្រួតពិនិត្យដោយផ្ទាល់ក្រុមការងារបច្ចេកទេសសង្កេតឃើញថាកូនខាត់ណាផ្ការបស់កសិករទាំង០២នាក់
គឺមានសំណើមក្នុងថាស់បណ្តុះខ្ពស់  ដូច្នេះបានធ្វើឱ្យកូនដំណាំរលួយងាប់ ដោយសាររលាក់ និងកម្តៅពន្លឺព្រះអាទិត្យ ។ ក្រុមការងារបច្ចេកទេស បានជួយណែនាំផ្តល់យោបល់ឱ្យកសិករកាត់បន្ថយការស្រោចទឹក និងឱ្យកសិករសង់រោងបណ្តុះកូនដោយរុំព័ទ្ធសំណាញ់ស្បៃក្រឡាល្អិត  និងតំរៀបថាស់បណ្តុះកូនឱ្យបានស្មើគ្នាងាយគ្រប់គ្រងទឹក និងបានជួយណែនាំដល់កសិករឱ្យប្រើថ្នាំផ្សិតការពារ(Tricoderma  Mancozeb Metelaxyl)បើកូនដំណាំបន្តរលួយងាប់ ។
+ផែនការបន្ត
-ចុះរៀបចំកិច្ចសន្យារវាងអ្នកផលិត និងឈ្មួញទិញបន្លែថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

ចំនួនអ្នកចូលទស្សនា
Flag Counter