ក្រុមការងារអនុវត្តន៍កម្មវិធីAspire ក្រុងសំរោង ភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់បន្សាយរាក់ បានចុះជួបកសិករដែលជាសមាជិកបណ្តុំអាជីវកម្មផលិតកម្មដំណាំស្រូវ សង្កាត់ បន្សាយរាក់
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
753

ថ្ងៃចន្ទ ១៤កើតខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៣ខែសីហា ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៍កម្មវិធីAspire ក្រុងសំរោង ភ្នាក់ងារផ្សព្វផ្សាយឃុំ សង្កាត់បន្សាយរាក់  បានចុះជួបកសិករដែលជាសមាជិកបណ្តុំអាជីវកម្មផលិតកម្មដំណាំស្រូវ សង្កាត់ បន្សាយរាក់ ក្នុងគោលបំណងពិភាក្សាការងារដាំដុះស្រូវ បញ្ហាជួបប្រទះ និងដំណោះស្រាយលទ្ធផលសម្រេចបានដូចខាងក្រោម÷ 
+ សកម្មភាព និងលទ្ធផល
-បានជួបជាមួយ កសិករ ខៀវ ស៊ីណាង នៅភូមិបន្សាយរាក់
- បានជួបជាមួយ កសិករ ឈា ទី នៅភូមិសំបួរមាស គាត់មានផ្ទៃដីស្រែចំនួន ១៣ហិកតា ស្រូវផ្ការំដួល ៦ហិកតា និងបានចុះទៅមើលស្រូវរបស់គាត់ផងដែរ
- បានជួបជាមួយនិង កសិករ សួន ពូន នៅភូមិបន្សាយរាក់ ស្រូវគាត់ស្មៅច្រើន ដោយរាំងស្ងួតគ្មានភ្លៀង និងបានណែនាំអោយគាត់ ត្រូវគិតពីសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្ម។
- បានជួបជាមួយ កសិករ ប៊ូ សំហេន នៅបន្សាយរាក់១ហិតា ស្រូវពុំសូវល្អ ស្មៅច្រើន។
-បានជួបជាមួយកសិករ ប៊ន់ ម៉ាប់ ស្ទូងស្រូវសម្រាប់ធ្វើបង្ហាញបាន០.៧ហិតា
*បញ្ហាប្រឈម
-ដោយសារអាកាសធាតុរាំងស្ងួតធ្វើឲ្យស្មៅដុះច្រើន ស្រូវមិនសូវល្អ
-ស្រូវឡើងខ្លោចកន្លែងខ្លះ ដោយសារអត់មានទឹក
+ ផែនការបន្ត
-ក្រុមការងារនឹងរៀបចំផែនការចុះជួបកសិករផ្សេងទៀតក្នុងបណ្តុំ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter