ពិធីចែកគ្រាប់ពូជបន្លែ ដែលគាំទ្រដោយថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុវត្តដោយមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
552

ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងសហការី ព្រមទាំងមន្រ្តីទីប្រឹក្សាកម្មវិធីASPIRE ចូលរួមពិធីចែកគ្រាប់ពូជបន្លែ ដែលគាំទ្រដោយថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុវត្តដោយមន្រ្តីនៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ។   ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។
+សមាសភាពចូលរួម
-លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ
-លោកស្រី  លឹម ស៊ីម អភិបាលរងស្រុកត្រពាំងប្រាសាទ
-លោក ហោ លីម អនុប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកត្រពាំងប្រាសាទ
-មន្រ្តីទីប្រឹក្សាកម្មវិធី ASPIRE ០២រូប
-មន្ត្រីកសិកម្ម០៥រូប
-ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ០២រូប
-កសិករក្នុងបណ្តុំអាជីវកម្មបន្លែ និងក្រៅបណ្តុំ
សរុបចំនួន ៩១នាក់ ស្រ្តី ២៤នាក់។
+គោលបំណង
        កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)ស្របពេលការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយចំណាយលើការទិញបន្លែ 
       -គ្រាប់ពូជចែកជូនមានដូចជា ៖ស្ពៃជើងទា ននោង ល្ហុង ស្ពៃខៀវ ស្ពៃចង្កឹេះ ត្រប់ស្រួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter