ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងសហការី ព្រមទាំងមន្រ្តីទីប្រឹក្សាកម្មវិធីASPIRE ចូលរួមពិធីចែកគ្រាប់ពូជបន្លែ ដែលគាំទ្រដោយថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុវត្តដោយមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ។ ស្ថិតនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ។
+សមាសភាពចូលរួម
-លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
-លោក ចាប ប៊ុនធឿន ជុំទប់ទី១ឃុំត្រពាំងប្រិយ៍
-មន្រ្តីទីប្រឹក្សាកម្មវិធី ASPIRE ០២រូប
- លោក សឿ សំបូ ប្រធានការិយាល័យកសិកម្មធន់ធានធម្មជាតិ និងបរិស្ថាន
-មន្ត្រីទទួលបន្ទុកកម្មវិធី ASPIRE ស្រុកអន្លង់វែង ០២រូប
-ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ០១រូប
-កសិករក្នុងបណ្តុំអាជីវកម្មបន្លែ និងក្រៅបណ្តុំ
សរុបចំនួន ១៣៤នាក់ ស្រ្តី ៤៧នាក់ ។
+គោលបំណង
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)ស្របពេលការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយចំណាយលើការទិញបន្លែ
+ លទ្ធផសម្រេចបាន
សម្រាប់កម្មវីធីចែកពូជបន្លែជូនដល់កសិករនេះសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
- ឃុំត្រពាំងប្រិយ៍ មានកសិករសរុបចំនួន៩០នាក់ ស្រ្តី៣០នាក់
- ឃុំថ្លាត មានកសិករសរុបចំនួន ១៧នាក់ ស្រ្តី ០៧នាក់
- ឃុំអន្លង់វែង មានកសិករសរុបចំនួន ២៥នាក់ ស្រ្តី ១០
- ឃុំលំទង មានកសិករសរុបចំនួន០២ ស្រ្តី០០នាក់
-គ្រាប់ពូជបន្លែចែកជូនមានដូចជា ៖ស្ពៃជើងទា ននោង ល្ហុង ស្ពៃខៀវ ស្ពៃចង្កឹះ ត្រប់ស្រួយ ។