ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារទទួល បន្ទុកស្រុកអន្លង់វែង របស់កម្មវិធី ASPIRE សហការជាមួយមន្ត្រីថ្នាក់ខេត្ត បានចុះរៀបចំធ្វើផែនការផលិតកម្មលំអិតលើដំណាំខាត់ណាផ្កាលឿង របស់បណ្តុំ អាជីវកម្មដំណាំបន្លែ(DPES) នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលមានគោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចជម្រាបជូនខាងក្រោម៖
+ គោលបំណង
- ដើម្បីកំណត់ផែនការអាជីវកម្មមួយជាក់លាក់(ខាត់ណាផ្កាលឿង)
- ដើម្បីកំណាត់តម្រូវការសំភារៈដែលគាំទ្រក្នុងបណ្ដុំផលិតកម្មដំណាំបន្លែ
+ សមាសភាពអ្នកចូលរួម
- លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាកម្មវិធី ASPIRE
- លោក ងី មឿងប៊ុនណាន ទីប្រឹក្សាកម្មវិធី ASPIRE
- លោក សុខ លីដា មន្រ្តីថ្នាក់ខេត្ត ផ្នែកក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
- ក្រុមការងារទទួលបន្ទុកស្រុកអន្លង់វែង
- ភ្ងាក់ងារផ្សព្វផ្សាយកសិកម្មឃុំ
- កសិករសរុបចំនួន ១១នាក់ ស្ត្រី០៤ នាក់
+ សកម្មភាព
- ទម្រង់ផែនការធ្វើអាជីវកម្ម
- លំអិតទៅលើផែនការអាជីវកម្ម
- ពិភាក្សាលើតម្រូវការសំភារៈដែលគាំទ្រក្នុងបណ្ដុំផលិតកម្មដំណាំបន្លែ
- ជ្រើសរើសកសិករសម្រាប់ធ្វើចម្ការបង្ហាញ
+ លទ្ធផសម្រេចបាន
- សំរាប់កសិករដែលដាំខាត់ណាផ្កាលឿង ផ្គត់ផ្គង់ឲ្យក្រុមហ៊ុនមាសបៃតងមាន ៖
+រដូវវស្សា (តម្លៃ៤,០០០៛/គ.ក ចាប់ពីខែ៦ ដល់ខែ១០) មានចំនួន៖
-កសិករចំនួន០៥នាក់ ផ្ទៃដីសរុបចំនួន ៨ ០០០ម៉ែត្រការ៉េ ទិន្នផលសរុបចំនួន ៩ ២២៥គ.ក
+រដូវប្រាំង (តម្លៃ៣,៥០០៛/គ.ក ចាប់ពីខែ១១ ដល់ខែ០៥) មានចំនួន៖
-កសិករចំនួន១៣នាក់ ផ្ទៃដីសរុបចំនួន ១៧ ៦០០ម៉ែត្រការ៉េ ទិន្នផលសរុបចំនួន ២៥ ៦២៥គ.ក
- ជ្រើសរើសកសិករសម្រាប់ធ្វើចម្ការបង្ហាញ ៖
+កសិករ អ៊ូ ហួយ ភេទប្រុស លេខទំនាក់ទំនង ០៩៧ ៤៥ ៤០ ៥៧៧ នៅភូមិទឹកជប់ ឃុំត្រពាំប្រិយ៍ ស្រុកអន្លង់វែង
+កសិករ សៀប ភាក់ ភេទប្រុស លេខទំនាក់ទំនង ០៩០ ៤៨ ០១ ៤៦ នៅភូមិសន្ដិភាព ឃុំត្រពាំប្រិយ៍ ស្រុកអន្លង់វែង
- ពិភាក្សាលើតម្រូវការសំភារៈដែលគាំទ្រក្នុងបណ្ដុំផលិតកម្មដំណាំបន្លែ សមាជិកបណ្ដុំសំរេច យកម៉ាស៊ីន (វាយដី លើករង ដាក់ជី)។
+ ផែនការបន្តរ
- គាំទ្របច្ចេកទេសលើបណ្ដុំផលិតកម្មដំណាំបន្លែ
- ពិភាក្សាលំអិតលើអាជីវកម្មរបស់សមាជិកបណ្ដុំ ដែលដាំបំពេញតម្រូវការទីផ្សារអន្លង់វែង
- រៀបចំចម្ការបង្ហាញ