ចុះសម្របសម្រួលរៀបចំកម្មវិធីផ្សព្វផ្សាយពូជដំណាំដំឡូងមីនៅសហគមន៍អភិវឌ្ឍន៍ថ្លាតកសិកម្មចំរុះ របស់បណ្តុំអាជីវកម្មដំណាំដំឡូងមី(វិធីសាស្ដ្រ AC) នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង កម្មវិធីនេះរៀបចំឡើង ដោយនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
417

ថ្ងៃពុធ ០៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារទទួល បន្ទុកស្រុកអន្លង់វែង របស់កម្មវិធី ASPIRE  សហការជាមួយមន្ត្រីថ្នាក់ខេត្ត បានចុះសម្របសម្រួលរៀបចំកម្មវិធីផ្សព្វផ្សាយពូជដំណាំដំឡូងមីនៅសហគមន៍អភិវឌ្ឍន៍ថ្លាតកសិកម្មចំរុះ របស់បណ្តុំអាជីវកម្មដំណាំដំឡូងមី(វិធីសាស្ដ្រ AC) នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង កម្មវិធីនេះរៀបចំឡើង ដោយនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ ដែលមានគោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ គោលបំណង 
- ផ្សព្វផ្សាយពូជដំណាំដំឡូងមី (ពូជKU50)
- ជ្រើសរើសកសិករ និងទីតាំងសំរាប់សង់ផ្ទះសំណាញ់ដើម្បីធ្វើបង្ហាញផលិតពូជដំឡូងមី (ពូជKU50)
- ពិភាក្សាក្រុម លើតម្រូវការគាំទ្រដោយកម្មវិធីអាស្ពាយ(ASPIRE )ដល់បណ្ដុំអាជីវកម្មដំណាំដំឡូងមី
+ សមាសភាពអ្នកចូលរួម 
- លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរទទួលបន្ទុកកម្មវិធីASPIRE    
- លោក សាយ តុម អនុប្រធាននាយដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ    
- លោក អិន ចាន់ថា អនុប្រធាននាយដ្ឋានឧស្សាហកម្ម 
- លោកស្រី សាក់ មុំ ទីប្រឹក្សាកម្មវិធី ASPIRE    
- លោក សុខ លីដា មន្រ្តីថ្នាក់ខេត្ត ផ្នែកក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម 
- ក្រុមការងារទទួលបន្ទុកស្រុកអន្លង់វែង 
- ភ្ងាក់ងារផ្សព្វផ្សាយកសិកម្មឃុំ 
- សរុបចំនួន ២៤នាក់ ស្ត្រី០៨ នាក់  
+ សកម្មភាព 
- ការបង្ហាញពីខេត្ដគោលដៅទាំងប្រាំដែលទទួលការគាំទ្រការផលិតពូជដំឡូងមី (ពូជKU50)មានខេត្ដ ឧត្ដរមានជ័យ បាត់ដំបង ត្បូងឃ្មុំ ក្រចេះ និងខេត្ដស្ទឹងត្រែង
- ជ្រើសរើសកសិករ និងទីតាំងសំរាប់សង់ផ្ទះសំណាញ់ដើម្បីធ្វើបង្ហាញផលិតពូជដំឡូងមី (ពូជKU50) ដែលមានទំហំ(៥ x ១៥ )ម៉ែត្រ ចំនួនមួយខ្នង សម្រាប់បង្ហាញ និងបង្រៀងបច្ចេកទេស ដល់កសិករចំនួន ០៣សហគមន៍ ដែលអញ្ចើញ១០នាក់ក្នុង០១សហគមន៍មកបណ្ដុះបណ្ដាល
- ពិភាក្សាក្រុម លើតម្រូវការគាំទ្រដោយកម្មវិធីអាស្ពាយ(ASPIRE )ដល់បណ្ដុំអាជីវកម្មដំណាំដំឡូងមី (វិធីសាស្ដ្រ AC) សមាជិកបណ្ដុំបានលើកពីតម្រូវការ ដូចខាងក្រោម ៖
  +ឧបករណ៍អូសដាំដំឡូងមី
  +ធុងបាញ់ថ្នាំ
  +គោរយន្ដ
  +រក្សាថវិការទុកគាំទ្រពេលកសិករជួបបញ្ហាផ្សេងៗ។
+ លទ្ធផសម្រេចបាន 
- ចុះពិនិត្យមើលស្ថានភាពទីតាំង និងប្រភពទឹក ចំនួន០៣កសិករ( កសិករ អឿង តឿន កសិករ ឆិល យីន និងកសិករ ប៉ាត ទាវ) នឹងសំរេចយកតែមួយដោយក្រុម ការងាររបស់នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ។ 
- ក្រោយសមាជិកក្នុងបណ្ដុំពិភាក្សា និងសំរេចយកការទិញធុងបាញ់ថ្នាំ សំរាប់ឲ្យកម្មវិធីអាស្ពាយគាំទ្រ (សូមបញ្ចាក់លោកប្រធានផងដែរ ដោយនៅក្នុងបណ្ដុំពុំមានសមាជិកណាមួយមានត្រាក់ទ័រ សម្រាប់ បំពាក់ឧបករណ៍អូសដាំ មួយវិញទៀតនៅក្នុងភូមិមានកសិករម្នាក់ គាត់មានឧបករណ៍មួយឈុតរួចទៅ ហើយ(ទ្រក់ទ័រ និងឧបករណ៍អូសដាំដំឡូងមី) ទុកសម្រាប់ជួលក្នុងតម្លៃ៤០០ ០០០៛/ហិកតា 
+ ផែនការបន្តរ 
- ក្រុមការងារនាយដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នឹងសង់ផ្ទះសំណាញ់សំរាប់ធ្វើបង្ហាញផលិត ពូជដំឡូងមី និងបណ្ដុះបណ្ដាលបច្ចេកទេសនៅក្នុងរង្វង់ខែតុលាចុងឆ្នាំ២០២០នេះ
- ការចែកពូជដំណាំដំឡូងមី (ពូជKU50) នឹងធ្វើឡើងនៅក្នុងរង្វង់ខែ មករា ដើមឆ្នាំ២០២១ (ចែកទាំង កសិករយកទៅដាំ និងកសិករធ្វើបង្ហាញ ប៉ុន្ដែចំនួនណាមួយនោះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ)
- ចុះគាំទ្របច្ចេកទេសសម្រាប់បណ្តុំអាជីវកម្មដំណាំដំឡូងមីនៅខែសីហា ឆ្នាំ២០២០។

ចំនួនអ្នកចូលទស្សនា
Flag Counter