ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ឯកស័ក្ត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២០ ក្រុមការងារទទួលបន្ទុកក្រុងសំរោងបានសម្របសម្រួលកសិករគ្រូ បង្រៀនដល់សមាជិកក្នុងបណ្ដុំអាជីវកម្មដំណាំស្រូវ ពីការស្ទូងស្រូវ នៅសង្កាត់បន្សាយរាក់ ក្រុងសំរោងកសិករចូលរួមសរុប ២៧នាក់ ស្រី៦នាក់។
+ គោលបំណង
- វគ្គនេះរៀបចំឡើងដើម្បី៖
- ចែករំលែកជំនាញ ចំណេះដឹង បទពិសោធន៍ដោយកសិករពីរការអនុវត្តន៍ការងារកសិកកម្ម
-ផ្ដួចផ្ដើមគំនិតថ្មីៗដោយកសិករដែលធន់និងការប្រែប្រួលអាកាសធាតុ
-កសាងសមត្ថភាពកសិករដោយផ្សព្វផ្សាយបន្ត ប្រកបដោយនិរន្នភាព
-តម្រង់ទិសកាផលិតកសិកម្មរបស់កសិករទៅទីផ្សា បង្ខិតសេវាផ្សព្វផ្សាយដល់ទីផ្សា *
សមាសភាពអ្នកចូលរួម
១.លោកស្រី ហម សុគន្ធា មន្រ្តីកម្មវិធីAspire ថ្នាក់ស្រុក
២.លោកស្រី លាង ស៊ីណា មន្រ្តីកម្មវិធីAspire ថ្នាក់ស្រុក
៣.លោកស្រី ខាយ សំនៀង CEWសង្កាត់បន្សាយរាក់
៤.លោក ប៊ូ សំហេន កសិករគ្រូ
*លទ្ធផលសម្រេចបាន
-មតិស្វាគមន៍របស់លោកស្រី ហម សុគន្ធា មន្រ្តីកម្មវិធីAspire ថ្នាក់ស្រុក
-ដឹកនាំពិភាក្សាកសិករ ដាក់ឈ្មោះបណ្ដុំ(បណ្ដុំផលិតកម្មដំណាំស្រូវបន្សាយរាក់រីករាយ)
*បទបង្ហាញដោយលោកស្រី ខាយ សំនៀង និងលោកប៊ុ សំហេន
-ពិភាក្សាពីការរៀបចំដីស្ទូង
-ការប្រើប្រាស់ជី តាមដំណាក់កាល និងតាមប្រភេទជី
-ការថែទាំ និងគ្រប់គ្រង
-ការកាត់ពូជលាយ
-ជំងឺសត្វល្អិត និងការការពារ
-ការប្រមូលផល
-ពន្យល់ពី របៀបតក់ត្រាចំណាយ ចំណូល ក្នុងការធ្វើផលិតកម្មដំណាំស្រូវ ដើម្បីដឹងពីការខាត ឬចំនេញ
-អនុវត្តន៍ផ្ទាល់លើការស្ទូង
*ផែនការបន្ត
-តាមដានការលូតលាស់ស្រូវរបស់កសិករ
-ទស្សនះកិច្ចសិក្សារបស់កសិករ