កិច្ចប្រជុំពិភាក្សា ការបង្កើតផែនការដាំដុះ និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំបន្លែ ដល់ប្រជាកសិករ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
319

ថ្ងៃអង្គារ ១ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសស្រុកត្រពាំងប្រាសាទ បានចុះកម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  បានចុះប្រជុំពិភាក្សា ការបង្កើតផែនការដាំដុះ និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំបន្លែ ដល់ប្រជាកសិករ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។ 
     +សមាសភាពចូលរួមមាន
១. លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត 
២. លោកស្រី សាក់ មុំ ទីប្រឹក្សាកម្មវិធីAspire
៣.លោក រុន ផល្លី ទីប្រឹក្សាកម្មវិធីAspire
៤. ខ្ញុំបាទ សំ បុង មន្រ្តីទទួលបន្ទុកកសិកម្មស្រុកត្រពាំងប្រាសាទ
៥. លោក ឈឹម ករុណា មន្រ្តីទទួលបន្ទុកកសិកម្មស្រុកត្រពាំងប្រាសាទ 
៦. លោក ខេង ឃាន់ CEW ឃុំត្រពាំង
ប្រាសាទកសិករចូលរួមសរុបចំនួន ៥៧នាក់ ស្រីចំនួន ១៩នាក់។     
+សកម្មភាពនៃកិច្ចប្រជុំ
ដំណើរការកិច្ចប្រជុំនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយ លោក ឡឹក រ័ត្នអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត
១- មតិស្វាគមន៍ និងបើកម្មវិធី 
-បានជំរុញលើកទឹកចិត្តដល់កសិករឱ្យខិតខំដាំបន្លែតាមតម្រូវការទីផ្សារ
- បង្ហាញអំពីលក្ខន្តិកៈ និងតួនាទីភារកិច្ចសមាជិកដែលបានជ្រើសតាំងដោយគណកម្មការ
-រៀបចំយុទ្ធសាស្ដ្រ និងធ្វើផែនការដាំដុះបន្តសម្រាប់ក្រុមអ្នកដាំបន្លែផ្សេងៗគ្នា នឹងទៅតាមអាយុកាលនៃប្រភេទបន្លែនីមួយៗ ។
+លទ្ធផល
-បានបង្កើតប្រព័ន្ធទំនាក់ទំនងTelegram
-បានរៀបចំផែនការដាំដល់កសិករដោយមានការទទួលទិញដោយក្រុមហ៑ុនមាសបៃតងគឺ
  ១.ក្រុមកសិករចំនួន០៦នាក់ទទួលដាំដំណាំខាត់ណាផ្កាពណ៌លឿង លក់បានតម្លៃ៤០០០៛/kg ។
២.ក្រុមកសិករចំនួន០៤នាក់ទទួលដាំដំណាំត្រសក់ផ្អែម លក់បានតម្លៃ៣២០០៛/kg ។
៣. ក្រុមកសិករចំនួន១១នាក់ទទួលដាំដំណាំល្ពៅ លក់បានតម្លៃ១៥០០៛/kg ។
៤.ក្រុមកសិករចំនួន០២នាក់ ទទួលដាំដំណាំស្ពៃក្តោប លក់បានតម្លៃ២០០០៛/ kg  ។

ចំនួនអ្នកចូលទស្សនា
Flag Counter