ថ្ងៃអង្គារ ០១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ ក្រុមការងារទទួល បន្ទុកស្រុកអន្លង់វែង បានរៀបចំវេទិការពហុភាគីពាក់ព័ន្ធ លើបណ្តុំអាជីវកម្មដំណាំដំឡូងមី នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ដែលមានគោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សមាសភាពអ្នកចូលរួម
១- លោក ទេព ប៉ូច ជំទប់ទី១ ឃុំថ្លាត
២- លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាកម្មវិធី ASPIRE
៣- លោក ងី មឿងប៊ុនណាន ទីប្រឹក្សាកម្មវិធី ASPIRE
៤ លោក ពុំ អ៊ី តំណាំងធនាគា អេស៊ីលីដា សាខាស្រុកអន្លង់វែង
៥- លោក បាត់ ទាវ តំណាងសហគមន៍កសិកម្មថ្លាត
៦- លោក អៀម ម៉ានិត អក្នលក់ធាតុចូលកសិកម្ម
៧- លោកស្រី ហេង ស្រីទូច អ្នលក់ធាតុចូលកសិកម្ម
៨- លោក ឡោ សុហេង សៃឡូប្រមូលទិញផលិតផលដំឡូងមី ឃុំថ្លាត
៩- លោក សុខ លីដា មន្ត្រីថ្នាក់ខេត្ត ផ្នែកក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
១០- ក្រុមការងាទទួលបន្ទុកស្រុកអន្លង់វែង
១១- និងកសិករចូលរួមសរុបចំនួន៣១ នាក់ ស្ត្រី០៩នាក់
+ គោលបំណង
- បង្កើតឱ្យមានបរិយាកាសអំណោយផលសម្រាប់ការឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកបដោយប្រសិទ្ធិភាព។
- ការទទួលបានការផ្គត់ផ្គង់ផលិតផលក្នុងបរិមាណមួយជាក់លាក់ (បរិមាណ គុណភាព និងភាពទៀងទាត់)
- បង្កើនទំនុកចិត្តរវាងអ្នកផ្គត់ផ្គង់ អ្នកប្រមូលទិញ និងបណ្តុំផលិតកម្មកសិកម្ម ។
- ការធានាបានការផ្គត់ផ្គង់ជាទៀងទាត់នូវផលិតផលក្នុងបរិមាណសមស្រប មានគុណភាពក្នុងតម្លៃ សមរម្យ
- បង្កើនការគាំទ្រដល់ផលិតកម្មរបស់កសិករខ្នាតតូច ទទួលបានប្រាក់ចំណូលនិងចំណេញ ។
- ដើម្បីកែលម្អជីវភាពរស់នៅរបស់កសិករតូចតាច តាមរយៈការបង្កើនដើមទុន ធនធានមនុស្ស សង្គមកិច្ច រូបវ័ន្ត ហិរញ្ញវត្ថុនិងបរិសា្ថន ។
- ផ្ដល់ឱកាសឲ្យ អ្នកផលិត អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ធនាគារនិងអ្នកពាក់ព័ន្ធនានាបានចរចានិងឯកភាពដោយប្រសិទ្ធិភាព ។
- បើកឱកាស ពិនិត្យមើលបញ្ហាប្រឈម និងដំណោះស្រាយអំពីតម្រូវការទីផ្សារសម្រាប់អ្នកផ្គត់ផ្គង់ តម្លៃផលិតផលប្រកបដោយគុណភាព និងមានការបញ្ជាក់ពីផលិតកម្ម ។
- ពិភាក្សាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ការចិញ្ចឹមជីវិត ហេដ្ឋារចនាសម្ព័ន្ធនិងតម្រូវការទីផ្សារ ។
+ សកម្មភាព
- ប្រកាសគណអធិបតិ
- មតិស្វាគមន៍ និងបើកកម្មវិធី ដោយលោក ទេព ប៉ូច ជំទប់ទី១ ឃុំថ្លាត
- មតិចំណាប់អារម្មណ៍ របស់លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាកម្មវិធី ASPIRE
- ការធ្វើបង្ហាញរបស់ លោក ពុំ អ៊ី (០១៥៩០០៥៤០,០៨៨៦៨៥៨៦៨៦) តំណាងធនាគា អេស៊ីលីដា សាខា ស្រុកអន្លង់វែង លើគោលការណ៍នៃការកម្ចីមួយចំនួន៖
+ ការកម្ចីជាលក្ខណៈឯកជន តម្រូវឱ្យមាន៖
- អត្តសញ្ញាណប័ណ្ណ
- សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ
- សំបុត្រកំណើត
- និងឯកសាផ្សេងៗ
- ត្រូវមានប្លង់ដីជាទ្រាប់ធានា
- មានអ្នកធានា និងមានមុខរបរច្បាស់លាស់
+ ទំហំកម្ចី អត្រាការប្រាក់ កម្ចីជាប្រាក់រៀល
- ចាប់ពី១០០៛ ដល់២០០,០០០,០០០៛ អត្រាកាប្រាក់ ១១.៦០%ក្នុងមួយឆ្នាំ រយៈពេល៣៦ខែ
១១.៩០% ក្នុងមួយឆ្នាំ រយៈពេល៤៨ខែ
១២.៥០% ក្នុងមួយឆ្នាំ រយៈពេល៧២ខែ
+ ទំហំកម្ចីជាប្រាកដុល្លារ
- ចាប់ពី១$ ដល់១០,០០០$ អត្រាកាប្រាក់ ១១.២៥% ក្នុងមួយឆ្នាំ រយៈពេល៣៦ខែ
-១០០០០$ ដល់៥០០០០$ អត្រាកាប្រាក់ ១១.៥៥% ក្នុងមួយឆ្នាំ រយៈពេល៤៨ខែ
១១.៨៥% ក្នុងមួយឆ្នាំ រយៈពេល៦០ខែ និង១២.១៥%ក្នុងមួយឆ្នាំ រយៈពេល៧២ខែ ។
+ អ្នកលក់ធាតុចូលកសិកម្ម
- លោក អៀម ម៉ានិត (០៨៨៤៥៤៥៤៥៤) ដេប៉នៅភូមិកណ្តាលលើ ឃុំថ្លាត ស្រុកអន្លង់វែង
- លោកស្រី ហេង ស្រីទូច (០៩៧៦៩៥០០៦៩) ដេប៉ូនៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង
+ ប្រភេទមុខទំនិញមាន
+ ប្រភេទជីគីមី
១៨-៤៦-០ តម្លៃ១១០០០០៛
៤៦-០-០ តម្លៃ ៨៣០០០៛
២០-២០-១៥ តម្លៃ ១០៧០០០៛
១៦-០-៣៦ តម្លៃ ១២០០០០៛
០-០-៦០ តម្លៃ ១០០០០០៛
១៥-៥-២០ តម្លៃ ១០៧០០០៛
២៧-២០-០៧ តម្លៃ ១១០០០០៛
១៧-៧-១៧ តម្លៃ ១០៥០០០៛
២៥-១៥-៥ តម្លៃ ១២៥០០០៛
៨-២៤-២៤ តម្លៃ ១១៥០០០៛
+ ប្រភេទជីធម្មជាតិ
៤-៤-៤ តម្លៃ ៦២៥០០៛
ជីអាអ៊ិន តម្លៃ៧០០០០៛
សំណាបមាស តម្លៃ ៥៥០០០៛
+ ប្រភេទជីទឹក ដប+ម្សៅ
កុក១២ តម្លៃ១៥០០០៛
កុក១ តម្លៃ១៥០០០៛
កុក១+ តម្លៃ១៥០០០៛
កុក២ តម្លៃ ១៥០០០៤
១៦៨ តម្លៃ ១៥០០០៛
+ ប្រភេទថ្នាំសត្វល្អិត
៩៩៩ តម្លៃ ៣៣០០០៛
អាណូវ៉ា តម្លៃ១៧០០០៛
ការ៉ារីន តម្លៃ ១៧០០០%
+ ប្រភេទថ្នាំស្មៅ
៤៥ ចំណុំ១លិត្រ តម្លៃ៦០០០០៛
*** បញ្ជាក់ សម្រាប់ បងស្រី ហេង ស្រីតូច ធាតុចូលរបស់ភាគច្រើននាំចូលពីប្រទេសប្រាំង ហើយក្នុងករណី ដែលសមាជិកបណ្តុំមានតម្រូវការច្រើន ឬក៏ទិញច្រើន បងស្រីនឹងមានការបញ្ចុះតម្លៃជូន៥%
+ សៃឡូប្រមូលទិញផលិតផលដំឡូងមី
- លោក ឡោ សុហេង (០៨៨២៧៣៣០០២) នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង
- ធ្វើការប្រមូលទិញផលិតផលដំឡូងមី ទាំងស្រស់ និងស្ងួត
- ដំឡូងមីស្រស់ តម្លៃ២៨០ ចន្លោះខែ៦ទៅ ខែ១១ និងតម្លៃ២០០៛ ចន្លោះខែ១២ សល់ខែ៥
- ដំឡូងមីស្ងួត តម្លៃ ៦២០៛ ចន្លោះខែ១១ ដល់ខែ៦ និងតម្លៃ ៥០០៛ ចន្លោះខែ៥ ដល់ខែ១០
***បញ្ជាក់ សម្រាប់សៃឡូប្រមូលទិញផលិតផលដំឡូងមី របស់បងប្រុស ឡោ សុហេង បើក្នុងករណីកសិករ ក្នុងបណ្តុំ ធ្វើការប្រមូលផលបានស្អាត (មិនមានជាប់លាយកាកសំណល់ដី និងសំណល់ផ្សេងៗ) សៃឡូបង ហ៊ានអោយតម្លៃខ្ពស់ជាង់ការទិញពីកសិករផ្សេងចំនួន ៥០សេន ក្នុងមួយគីឡូក្រាម ហើយតម្រូវការទិញ មិនកំណត់ ។
+ ការពិភាក្សក្រុម លើផលិតកម្មដំណាំដំឡូងមី
+ ប្រភេទមុខដំណាំ
- ដំឡូងមី ផ្ទៃដីដាំដុះក្នុងបណ្តុំចំនួន ១០៨ហិកតា
- ដំឡូងមីអាចធ្វើការប្រមូលផលបានចំនួន១ដង់ក្នុង១ឆ្នាំ ហើយបរិមាណផលដែលទទួលបានជាមធ្យមក្នុង១ហិក តាចន្លោះពី១៥តោន ទៅ២០តោន ហើយតម្លៃជាមធ្យមមើមស្រស់២៥០៛ ក្នុង១គ.ក និងចំណិតស្ងួត តម្លៃជាមធ្យម ៥៥០៛ ក្នុង១គ.ក ។
+ បញ្ហាប្រឈម
- ការប្រែប្រួលអាកាសធាតុ(រាំងស្ងួត)
- ខ្វះពូជ
- ជំងឺ និងសតុវល្អិត
- ស្មៅចង្រៃ
- ទីផ្សារ
- បច្ចេកទេស
- គីឡូជញ្ជីងនៅតាមសៃឡូនីមួយៗមានភាពខុសគ្នា
+ ដំណោះស្រាយ
- តាមដាននៅប្រព័ន្ធព័ត៌សង្គម(ឧតុទិយម) ការព្យាករណ៍របស់ក្រសួងធន់ធានទឹក
- ផ្លាស់ប្តូរពេលវេលាដាំដុះ (ធ្វើការដាំនៅពេលដែលមានសំណើមដីគ្រប់គ្រាន់ ដែលអាចអោយដំណាំរស់បាន)
- ធ្វើការជ្រើសរើសពូជ និងផលិតពូជក្នុងស្រុក
- ចុះពិនិត្យ តាមដាន់ ចម្ការអោយបានញឹកញាប់ និងធ្វើការដក ប្រមូល និងដុត កប់ ដើមដំឡូងដែលមានជម្ងឺពេញ ពីចម្ការ
- ប្រើប្រាស់ថ្នាំសម្លាប់ស្មៅចង្រៃ នៅពេលដែលស្មៅមានអាយុកនៅតូច ។
+ អ្នកដែលចូលរួមដោះស្រាយ
- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- អង្គការដៃគូរ GIZ …ល ។
- ក្រុមហ៊ុន អង្គរហ្គ្រីន...ល ។
+ ជាលទ្ធផលសម្រេចបាន
តាមរយៈសកម្មភាពនៃកិច្ចដំណើរការ វេទិកាពិភាក្សាជាមួយអ្នកពហុពាក់ព័ន្ធច្រើនភាគីស្ដីពីការផ្សារភ្ជាប់ផលិត
ផលកសិកម្មឆ្ពោះទៅទីផ្សារ ទទួលបាននូវលទ្ធផលដូចខាងក្រោម៖
- កសិករនៅក្នុងបណ្តុំ ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់បានយល់ច្បាស់ ពីគោលបំណង នៃការធ្វើវេទិការពហុភាគី ពាក់ព័ន្ធ ដែលផ្សាភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សា
- ទទួលបាននូវការយល់ដឹងពីតម្រូវការសៃឡូប្រមូលទិញផលិតផលដំឡូងមី មួយជាក់លាក់ (ទាំងគុណភាព និងតម្លៃ)
- ទទួលបានការយល់ដឹងនូវប្រភេទធាតុចូល និងតម្លៃមួយជាក់លាក់ ក្នុងតម្រូវការទិញពីខាងបណ្តុំ
- ទទួលបានការយល់ដឹងពីសេវាកម្ចីប្រាក់ អត្រាការប្រាក់ និងរយៈពេលនៃការបង់ការប្រាក់
- បានកសាងនូវទំនុកចិត្តរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងអ្នកប្រមូលទិញ
- បង្កើននូវឳកាស កាន់តែមានទំនាក់ទំនងល្អ រវាងអ្នកផលិត អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ធនាគា និងអ្នក ពាក់ព័ន្ធនានា
+ ផែនការបន្ត
- ចុះជ្រើសរើសកសិករធ្វើបង្ហាញ ចំនួនពីរបង្ហាញ
- សិក្សាពីតម្រូវការបស់បណ្តុំ ដែលត្រូវជួយគាំទ្រលើឧបករណ៍ និងសម្ភារ
- ចុះគាទ្រលើបច្ចេកទេសផលិតកម្មដំណាំដំឡូងមី ។