កិច្ចប្រជុំ រៀបចំផែនការ សម្រាប់បណ្តុំអាជីវកម្មដំណាំបន្លែ (DPES) សម្រាប់កម្មវិធី ASPIRE នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
395

ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក សុខ លីដា មន្ត្រី ថ្នាក់ខេត្តផ្នែកក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងខ្ញុំបាទ មាន ម៉ិក មន្ត្រីទទួលបន្ទុកស្រុកអន្លង់វែង បានរៀបចំកិច្ច  ប្រជុំ រៀបចំផែនការ សម្រាប់បណ្តុំអាជីវកម្មដំណាំបន្លែ(DPES) សម្រាប់កម្មវិធី ASPIRE នៅភូមិស្រះឈូក ឃុំត្រពាំង ប្រិយ៍ ស្រុកអន្លង់វែង ដែលមានគោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សមាសភាពអ្នកចូលរួម 
- លោក សុខ លីដា មន្រ្តីទទួលផ្នែកក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម 
- ក្រុមការងារទទួលបន្ទុកស្រុកអន្លង់វែង 
- និងកសិករចូលរួមសរុបចំនួន២០នាក់ ស្ត្រី១០នាក់   
+ គោលបំណង 
ដើម្បីកំណត់បាននូវផែនការដាំដុះជាក់លាក់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។
+ សកម្មភាព 
+ តម្រូវការប្រភេទមុខបន្លែរបស់ក្រុមហ៊ុនមាសបៃតង បង្ហាញដោយលោក អ៊ឹម ឈាន (០៨៨៧៨៩៥៣៨៩)  ដែលមាន ប្រភេទមុខបន្លែដូចខាងក្រោម៖ 
- ខាត់ណាលឿង តម្រូវការបរិមាណ៥តោនក្នុងមួយងថ្ងៃ តម្លៃ៤០០០៛ ចន្លោះខែ៦-ខែ១០ និងតម្លៃ៣៥០០៛ ចន្លោះខែ  ១១ទៅខែ៥ 
- ឆៃថាវក្រហម បរិមាណក្រុមហ៊ុនមិនបានកំណត់ តម្លៃ២០០០៛ ចន្លោះខែ៦-ខែ១០ 
- ស្ពៃក្តោបស្វាយ បរិមាណក្រុមហ៊ុនមិនបានកំណត់ តម្លៃ៣៥០០៛ ចន្លោះខែ៦-ខែ១០     
- ស្ពៃក្តោបខៀវ បរិមាណក្រុមហ៊ុនមិនបានកំណត់ តម្លៃ២០០០៛ ចន្លោះខែ៦-ខែ១០
- ត្រសក់ផ្អែម (សំណាញ់) បរិមាណ៣តោន ក្នុងមួយសប្តាហ៍ តម្លៃ៣២០០៛ ទម្ងន់ចាប់ពី១គ.ក ឡើង និងតម្លៃ២០០០រ ទម្ងន់ចាប់ពី១គ.ក ចុះ 
- សណ្តែកប្រាំង បរិមាណ៥០គ.ក ក្នុងមួយថ្ងៃ តម្លៃ ៤០០០៛ ចន្លោះខែ៦-ខែ១០ 
- ប៉េងបោះឆើរី បរិមាណ១០០គ.ក ក្នុងមួយថ្ងៃ តម្លៃ៣៥០០៛ ប្រមូលទិញរយៈពេលពេញមួយឆ្នាំ 
- ប៉េងបោះផ្លៃធំ បរិមាណ ១០០គ.ក ក្នុងមួយថ្ងៃ តម្លៃ២០០០៛ ប្រមូលទិញរយៈពេលពេញមួយឆ្នាំ 
- ល្ពៅផ្លែទ្រូ បរិមាណ២០០-៣០០គ.ក ក្នុងមួយថ្ងៃ តម្លៃ ១៥០០៛ ចន្លោះខែ៦-ខែ១០ 
+ តម្រូវការប្រភេទមុខបន្លែក្នុងទីផ្សាស្រុកអន្លង់វែង បង្ហាញដោយលោកស្រី ជៀម សារឿន (០៩៧២១០៥១៣៨)  អ៊ី ណាត, អ៊ី សាវិន និង អ៊ី ឡូត ដែលមានប្រភេទមុខបន្លែដូចខាងក្រោម៖ 
- ត្រសក់ទ្រើង តម្រូវការបរិមាណ ៣០០គ.ក ក្នុងមួយថ្ងៃ តម្លៃ ១០០០៛ ទិញរយៈពេលពេញមួយឆ្នាំ 
- សណ្តែកកួរ តម្រូវការបរិមាណ១៥០គ.ក ក្នុងមួយថ្ងៃ តម្លៃ២០០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ននោង តម្រូវការបរិមាណ៣០០គ.ក ក្នុងមួយថ្ងៃ តម្លៃ១៥០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ត្រឡាច តម្រូវការបរិមាណ ៥០០ផ្លែ ក្នុងមួយថ្ងៃ តម្លៃ៨០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ស្ពៃចង្កឹះ តម្រូវការបរិមាណ៣០០គ.ក ក្នុងមួយថ្ងៃ តម្លៃ១៥០០៛  ប្រមូលទិញពេញមួយឆ្នាំ 
- ស្ពៃតឿ និងស្ពៃក្រញ៉ាញ់ តម្រូវការ១៥០គ.ក ក្នុងមួយថ្ងៃ តម្លៃ៣៥០០៛ ប្រមូលទិញពេញមួយឆ្នាំ            
- ត្រកួនតម្រូវការ ១៣០គ.ក ក្នុងមួយថ្ងៃ តម្លៃ១០០០៛ ប្រមូលទិញពេញមួយថ្ងៃ
- ល្ពៅធម្មតា តម្រុវការ៣០០គ.ក ក្នុងមួយថ្ងៃ តម្លៃ១០០០៛ ទិញពេញមួយឆ្នាំ 
- ត្រប់វែង និងត្រប់ស្រួយ តម្រូវការ២០០គ.ក ក្នុងមួយថ្ងៃ តម្លៃ១២០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ជីគ្រប់មុខ តម្រូវការ១០០គ.ក ក្នុងមួយថ្ងៃ តម្លៃ៤០០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ម្រះតម្រូវការ១០០គ.ក ក្នុងមួយថ្ងៃ តម្លៃ២០០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ត្រសក់ស្រូវ តម្រូវការ៣០០គ.ក ក្នុងមួយថ្ងៃ តម្លៃ១០០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ពោតប្រាំង តម្រូវការ៥០គ.ក ក្នុងមួយថ្ងៃ តម្លៃ៣០០០៛ ប្រមូលទិញពេញមួយឆ្នាំ  
- ម្ទេសដៃនាង តម្រូវការ១០០គ.ក ក្នុងមួយថ្ងៃ តម្លៃ៥០០០៛ ប្រមូលទិញពេញមួយឆ្នាំ    
- ឆៃថាវ  តម្រូវការ៥០គ.ក ក្នុងមួយថ្ងៃ តម្លៃ១៥០០៛ ប្រមូលទិញពេញមួយឆ្នាំ     
- ខាត់ណាផ្កា តម្រូវការ១០០គ.ក ក្នុងមួយថ្ងៃ តម្លៃ៣៥០០៛ ប្រមូលទិញចន្លោះខែ១០-ខែ២ 
- ខ្ទឹមស្លឹក តម្រូវការ៥០គ.ក ក្នុងមួយថ្ងៃ តម្លៃ៤០០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ប៉េងបោះ តម្រូវការ៣០០គ.ក ក្នុងមួយថ្ងៃ តម្លៃ១៥០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- ស្ពៃក្តោប តម្រូវការ១០០គ.ក ក្នុងមួយថ្ងៃ តម្លៃ១៥០០៛ ប្រមូលទិញពេញមួយឆ្នាំ 
- គ្រឿងទេស (រំដេង,ស្លឹកគ្រៃ,រមៀត,ខ្ជាយ...) តម្រូវការ៥០គ.ក ក្នុងមួយថ្ងៃ តម្លៃ១០០០៛ ប្រមូលទិញពេញមួយឆ្នាំ
+ លទ្ធផសម្រេចបាន   
+ ផែនការផលិតកម្ម 
+ សម្រាប់កសិករដែលដាំប្រភេទមុខបន្លែដែលខាងក្រុមហ៊ុនប្រមូលទិញសរុបមានចំនួន ១៦នាក់ មានបន្លែ  
- ខាត់ណាលឿង មានចំនួន៨នាក់ បានដាំរួចរាល់ហើយមានចំនួន១នាក់ និង៧នាក់ ទៀតចាប់ផ្តើម រៀបចំដី និងបណ្តុះកូនជាបន្តរបន្ទាប់ ។ 
- ឆៃថាវក្រហម មានចំនួន ៤នាក់ ចាប់ផ្តើមដាំខែ១០ខាងមុខនេះទៅ 
- សណ្តែកប្រាំង មានចំនួន០១នាក់ ចាប់ផ្តើមដាំខែ១០ខាងមុខ 
- ប៉េងបោះឆ្លែធំ មានចំនួន០២នាក់ ចាប់ផ្តើមដាំខែ១០ខាងមុខ 
- ល្ពៅផ្លែទ្រូ មានចំនួន០១នាក់ បានដាំរួចរាល់ហើយ ស្ថិតក្នុងដំណាក់កាលលូតលាស់ 
+ សម្រាប់ប្រភេទមុខបន្លែដែលដាំតម្រូវការទីផ្សារស្រុកអន្លង់វែងមានកសិករសរុបចំនួន៣០នាក់ 
- ប្រភេទបន្លែជីគ្រប់មុខ,ត្រកួន ស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ់ ស្ពៃតឿ សរុបមានចំនួន១០នាក់ មានកសិករ០៧នាក់ បានដាំជា បន្តរបន្ទាប់ និង០៣នាក់ គ្រងដាំខែ១០ខាងមុខ 
- ប្រភេទបន្លែយកផ្លែ មានចំនួន១៧នាក់ ហើយបានដាំជាបន្តរបន្ទាប់មានចំនួន១០នាក់ និង០៧នាក់ទៀត ចាប់ផ្តើមដាំ ខែ១០ខាងមុខនេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter