វេទិការពហុភាគីពាក់ព័ន្ធបណ្តុំអាជីវកម្មចិំញ្ចឹមត្រី ស្តីពីការផ្សារភ្ជាប់ទៅកាន់ទីផ្សារនៅភូមិពង្រ ឃុំពង្រស្រុកចុងកាល់
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
230

ថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័កពស២៥៦៤ ត្រូវថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធីAspire និងមន្ត្រីបច្ចេកទេសថ្នាក់ខេត្ត បានរៀបចំវេទិការពហុភាគីពាក់ព័ន្ធបណ្តុំអាជីវកម្មចិំញ្ចឹមត្រី ស្តីពីការផ្សារភ្ជាប់ទៅកាន់ទីផ្សារនៅភូមិពង្រ ឃុំពង្រស្រុកចុងកាល់  គណៈអធិបតីអញ្ជើញចូលរួមដែលសមាសភាពដូចក្រោម
-លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត
- លោកស្រីសាក់ មុំ ទីប្រិក្សាកម្មវិធីAspire ទទួលផ្នែកទីផ្សារ
- លោក លី វូល សមាជិកក្រុមប្រឹក្សាឃុំពង្រ
- លោក សាក់ សារ៉ាន់ មន្ត្រីជំនាញផ្នែកជលផល
- លោកស្រី ហម កញ្ចនា ទទួលផ្នែកទីផ្សារ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត
- កញ្ញា ភួន លក្ខិណា មន្ត្រីទទួលផ្នែកគណនេយ្យ កម្មវិធីAspireនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត
- លោក ផូ ម៉េងអ៉ី ម្ចាស់ដេប៉ូលក់ចំណី ថ្នាំសត្វ និងជីកសិកម្ម
ក សកម្មភាព
មតិសំណេះសំណាល់របស់លោក លី វូល សមាជិកក្រុមប្រឹក្សាឃុំពង្រក្នុងអង្គពិធី
មតិសំណេះសំណាលរបស់លោកស្រី សាក់ មុំ ទីប្រឹក្សាកម្មវិធីAspireផ្នែកទីផ្សារ ជាកិច្ចបន្តលោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ ក៏បានចូលរួមមតិផងដែរថា អ្វីដែលសំខាន់និងឱ្យដំណើរការបណ្តុំអាជីវកម្មចិញ្ចឹមត្រីនេះបានយើងត្រូវស្វែងរកកសិករមួយណាសម្រាប់បណ្តុំនេះតម្រូវឱ្យគាត់ចេះអំពីរបៀបភ្ញាស់កូនត្រីតាមបែបលក្ខណបច្ចេកទេសមានន័យថាត្រូវតែបណ្តុះបណ្តាលគាត់ជាមុនសិន ជៀសវាងការទិញកូនត្រីពីក្រៅខេត្តនិងប្រទេសជិតខាងមកផ្តល់ដល់សមាជិកបណ្តុំ ដែលពុំមាននិរន្តភាពនៅថ្ងៃមុខ។  ដើម្បីឱ្យគម្រោងទទួលបានជោគជ័យក្នុងនាមមន្ទីរជំនាញព្រមទាំងមន្ត្រីបច្ទេកទេសយើងត្រូវជ្រើសរើសកសិករដែលមានបំណងចងចេះពីកាបង្កាត់ភាស់កូនត្រីដោយក្នុងមួយបណ្តុំអាច ១ទៅ២នាក់ សម្រាប់យកធ្វើការបណ្តុះបណ្តាល តែសមាជិកបណ្តុំត្រូវរៀបចំនៅស្វែរប្រភពទឹកសម្រាប់ដាក់កូនត្រី និងទីកន្លែងផងដែរ។អ្វីដែលសំខាន់គឺមន្ទីរចងបានឱ្យមានកន្លែងផលិតកូនត្រិនៅក្នុងឃុំដោយផ្ទាល់សម្រាប់ចែកជូនដល់សមាជិកបណ្តុំ និងលក់ជូនកសិករផេ្សងៗ និងទៅដល់កសិករនៅក្នុងខេត្តនិងក្រៅខេត្ត។
ខ-លទ្ធផល
កសិករចូលរួមក្នុងវេទិកានាថ្ងៃនេះ បានយល់ដឹងពីលក្ខណបច្ចេកទេសចិញ្ចឹមត្រី និងវិធីសាស្ត្របង្កាត់ភ្ញាស់កូនត្រីដោយកសិករក្នុងបណ្តុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter