នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររបស់កម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានរៀបចំវេទិកាពហុភាគីពាក់ព័ន្ធបណ្តុំអាជីវកម្មចិញ្ចឹមត្រូវ ស្តីពីការផ្សារភ្ជាប់ ទៅទីផ្សារ(MSP) ស្ថិតនៅភូមិទួលសាលា ឃុំត្រញាំងប្រីយ៍ ស្រុកអន្លងវែង ដែលមាន មានអ្នកចូលរួមសរុបចំនួន៥០ នាក់ ស្រី ១៣នាក់ ។
+សមាសភាពចូលរួមមាន៖
១. លោក ថន កុត អភិបាលរងស្រុកអន្លង់វែង
២.លោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផល
៣.លោក ស៊ូ ណាត មេឃុំត្រពាំងប្រីយ៍
៤.លោក សឿន សំបូរ ប្រធានការិ.កសិកម្ម ធន់ធានធម្មជាតិ និងបរិស្ថាន
៥. លោក ងី មឿងប៊ុនណាន ទីប្រឹក្សា M&E នៃកម្មវិធីASPIRE
៦ លោក ឡៅ ចាន់សារុន មន្រ្តីទទួលបន្ទុកស្រុកអន្លង់វែង
៧. លោក ខាន់ ម៉ៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំត្រពាំងប្រីយ៍
៨. និងមានការចូលរួមពី ក្រុមប្រឹក្សារឃុំ មេភូមិ បុគ្គលិករស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាក់សាក់ តំណាងអង្គការ KBA និងដេប៉ូលក់ធាតុចូលកសិកម្ម ស៊ុន ងួនអេង និងដេប៉ូ ទ្រី សុជាតិ។
+គោលបំណង
ដើម្បីធ្វើការផ្សារភ្ជាប់ជាមួយអ្នកលក់ធាតុចូលកសិកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ លើការទទួលបាននូវធាតុចូលដែលមានគុណភាពល្អ តម្លៃសមរម្យ និងកម្ចីពីធនាគារលើវិស័យកសិកម្មក្នុង អត្រា ការ ប្រាក់ទាប និងសមរម្យ។
+សកម្មភាព
- មតិស្វាគមន៍របស់ លោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផល
មតិស្វាគមន៍របស់លោក ស៊ូ ណាត មេឃុំត្រពាំងប្រីយ៍
- មតិសំណោះសំណាល និងបើកកម្មវិធីដោយ លោក ថន កុត អភិបាលរងស្រុកអន្លង់វែង
-បទបង្ហាញរបស់បុគ្គលិកស្ថាប័នមីក្រូហិរញ្ញវត្ថុប្រាក់សាក់
-កិច្ចពិភាក្សាពហុភាគីពាក់ព័ន្ធបណ្តុំអាជីវកម្មចិញ្ចឹម រួមមានកសិករ អ្នកលក់ធាតុចូល
- ការពិភាក្សាអំពីតម្រូវការសម្ភារ ក្នុងការគាំទ្រសមាជិកបណ្ដុំ
- ការធ្វើផែនការលំអិត ក្នុងការរៀបចំកន្លែងបង្កាត់ភ្ញាស់កូនត្រី
-កិច្ចដំណើរការនៃវេទិការនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយ លោក មុំ សយ័ន្ត នាយខណ្ឌរងជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត។
+លទ្ធផលសម្រេចបាន
_កសិករនៅក្នុងបណ្តុំមានការចូលរួមនិងលើកបណ្ហាផ្សេងៗក្នុងការចិញ្ចឹមត្រី
_មានអ្នកទទួលទិញ
_មានអ្នកលក់ធាតុចូលនឹងលក់តាមតម្លៃទីផ្សារ
_មីក្រូហិរញ្ញវត្ថុមានការប្រាក់ទាប
_កសិករក្នុបបណ្តុំបានធ្វើកន្លែងដាក់ចិញ្ចឹមត្រី
+ទិសដៅបន្ត
_ជ្រើសរើសកសិករបង្កាត់នឹងបណ្តុះបណ្តាលបច្ចេកទេស
_ចុះប្រជុំសំរេចផែនការណ៍នៅថ្ងៃទី២២ខខែសីហា