វេទិកាកិច្ចប្រជុំរវាងអ្នកពាក់ព័ន្ធ (MSP) បណ្តុំបន្លែនៅឃុំអូរស្វាយ ស្រុកត្រពាំងត្រសាទ
ចេញ​ផ្សាយ ២៩ កញ្ញា ២០២០
264

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០  ក្រុមការងារកម្ម វិធីASPIREស្រុកត្រពាំងប្រាសាទ បានរៀបចំវេទិកាកិច្ចប្រជុំរវាងអ្នកពាក់ព័ន្ធ (MSP) បណ្តុំបន្លែនៅឃុំអូរស្វាយ ស្រុកត្រពាំងត្រសាទ។ ក្រោមអធិបតិភាពលោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE និងមានការចូលរួមដោយ ទីប្រឹក្សាបច្ចេកទេស មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត  និងភ្នាក់ងារ ផ្សព្វផ្សាយកសិកម្មឃុំអូរស្វាយ  លោក កើត រ៉ង ជំទប់ទី១  និងដេប៉ូ លី ចាន់ថា លក់ធាតុចូលកសិកម្មគ្រប់ប្រភេទ នៅស្រុកត្រពាំងប្រាសាទ រួមនឹងអ្នកប្រមូលទិញ បន្លែចម្រុះ អ្នកចូលរួមសរុប៣៦នាក់ កសិករ២៧នាក់។
លទ្ធផលនៃវេទិកា៖
-ដេប៉ូ លី ចាន់ថា ដែលមានទីតាំងក្នុង ស្រុកត្រពាំងប្រាសាទ ដោយមានរាយ ប្រភេទជី និងតម្លៃជីកសិកម្មជូនក្រុមការងារ រួមជាមួយប្រជាកសិករ។
-អ្នកប្រទិញ(ឈ្មួញកណ្តាល)បានបង្ហាញអំពី       តម្រូវការបន្លែប្រចាំថ្ងៃដែលគាត់បានទិញមាន ដូចជា៖ 
-ស្ពៃ  ក្តោប១០០គីឡូ 
-ស្ពៃចង្កឹះ៥០គីឡូ 
-ស្ពៃក្រញ៉ាញ់៣០គីឡូ 
-ស្ពៃហាង ១៥គីឡូ 
-ស្ពៃតឿ ១០គីឡូ 
-ស្ពៃបូកគោ ១៥គីឡូ  
-ផ្កាខាត់ណា ១៥គីឡូ 
-ឆៃថាវ ២០គីឡូ 
-ការ៉ុត ៣០គីឡូ 
-សណ្តែកកួរ ៤០គីឡូ 
-ត្រឡាច ៣០០ផ្លែ 
-ត្រកួន ៣០គីឡូ 
-ប៉េងប៉ោះ ៤០គីឡូ 
-ត្រសក់ ៣០០ ទៅ៤០០គីឡូ។ ខាងអ្នកទិញព្រមចុះកិច្ចសន្យាប៉ុនែ្តមិនអាច កំណត់តម្លៃក្នុងកិច្ចសន្យាទេ ដោយលើកហេតុផលថា បច្ចុប្បន្ននេះទំនិញបន្លែនៅមាននាំចូលប្រទេសចិនតែមួយប៉ុណ្ណោះ ព្រោះខ្លាចពេលខាងមុខ អាចនឹងនាំចូលប្រទេសថៃ និងវៀតណាម ដូច្ចេះហើយបន្លែត្រូវធ្លាក់ថ្លៃមិនខាន។
*ក្រុមហ៊ុនមាសបៃតង 
-បានកំណត់តម្រូវការដែលត្រូវទិញច្បាស់ លាស់ជាប្រចាំថ្ងៃជាមួយបណ្តុំអាជីវកម្មបន្លែអូរស្វាយ គឺក្រុមហ៊ុនចុះកិច្ចសន្យារយៈពេល ៣ខែ ចាប់ពីខែកក្កដា ដល់ខែតុលា ២០២០ ដែលមានបន្លែដូចជាៈ 
១-ផ្កាខាត់ណាលឿងទិញ១តោនក្នុង១ថ្ងៃ តម្លៃ៤០០០រៀល/គីឡូ
២-សណ្តែបារាំង ៥០គីឡូ/ថ្ងៃ តម្លៃ ៤០០០រៀល/គីឡូ
៣-ម្ទេសហាវៃ ៥០គីឡូ/ថ្ងៃ តម្លៃ៣០០០រៀល/គីឡូ
៤-ត្រសក់ផ្អែម ៣០០គីឡូ/ថ្ងៃ តម្លៃ៣២០០រៀល/គីឡូ
និងបានបង្កើតក្រុមតេលេក្រាម សម្រាប់សមាជិកទាំងអស់។ 
+បញ្ហាប្រឈមរបស់អ្នកផលិត
-តម្រូវការទីផ្សារមានបរិមាណទាបជាងអ្នកផលិត
-សត្វល្អិត និងជម្ងឺបំផ្លាចដំណាំ
-ខ្វះទឹកស្រោចស្រពចាប់ពីខែ១ ដល់ខែ៦
-ខ្វះថវិកាសម្រាប់ទិញសម្ភារកសិកម្ម 
-ខ្វះកម្លាំងពលកម្ម(គ្មានអ្នកស៊ីឈ្នួលដាំបន្លែ)
+ដំណោះស្រាយ
-សុំឱ្យក្រុមហ៊ុនមាស បៃតងជួយប្រមូលទិញ
-ប្រើប្រាស់ថ្នាំគីមីកសិកម្មសម្លាប់សត្វល្អិត
-ដាំមិនបានពេញ១ឆ្នាំ
-ខ្ចីប្រាក់ពីធនាគារ តែការប្រាក់ខ្ពស់
+សំណូមពរ
-មន្រ្តីកសិកម្ម ជួយផ្តល់បច្ចេកទេស១វដ្ដជីវិត ផលិត កម្ម បន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter