ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល បានរៀនចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើបណ្ដុំអាជីវកម្មផលិតពូជស្រូវ និងការផ្សារភ្ជាប់ទៅទីផ្សារ (MSP) គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលប្រព្រឹត្តទៅនៅវត្តទំនប់ចាស់ ភូមិទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល។
សមាសភាពអ្នកចូលរួមមានៈ
- លោក ឆាង សារុន មេឃុំបេង
- លោក តុង សុផាណ្ណារិទ្ធ ទីប្រឹក្សាកម្មវិធីASPIRE
- លោក រុន ផល្លី ទីប្រឹក្សាហិរញ្ញវត្ថុ កម្មវិធីASPIRE
- ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល
- តំណាងធនាគារ អេស៊ីលីដា (ACLEDA) ប្រចាំស្រុកបន្ទាយអំពិល ០១នាក់
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ប្រចាំស្រុកបន្ទាយអំពិល 02នាក់
- ភ្នាក់ងារទិញស្រូវ (ឈ្មួញ) ០១នាក់
- សមាជិកក្នុងបណ្តុំ សរុបរួម៥០ ស្រី១៣នាក់។
*គោលបំណងនៃកម្មវិធី
-បង្កើតទំនាក់ទំនង់ និងផ្សារភ្ជាប់ទីផ្សាររវាងអ្នកពាក់ព័ន្ឋក្នុងបណ្តុំអាជីវកម្មផលិតពូជស្រូវ (អ្នកផលិត ឈ្មួញ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរ)
-ធ្វើការបង្ហាញ ស្វែងយល់ ពីគ្នាទៅវិញនៅមក ដើម្បីឈានទៅដល់ការសហការគ្នាក្នុងការងារអាជីវកម្មស្រូវពូជ។
*សកម្មភាព
-បង្ហាញពីគោលបំណងនៃវេទិកា
-ណែនាំអំពីកម្មវិធី Aspire
-មតិចំណាប់អារម្មណ៍របស់លោកមេឃុំ
-មតិចំណាប់អារម្មណ៍របស់លោកទីប្រឹក្សាកម្មវិធីASPIRE
-បទបង្ហាញពីសំណាក់ ប្រធានបណ្តុំ ធនាគារ
មីក្រូហិរញ្ញវត្ថុ និងសំនួរចំលើយ។
-កំណត់បញ្ហាក្នុងដំណើរការផលិតពូជស្រូវ
-ធ្វើការបូកសរុប និងកំណត់ផែនការបន្ត
*លទ្ធផល
-កសិករទទួលបាន និងយល់ពីសេវាកម្មល្អៗ របស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ
-ចំពោះឈ្មួញទិញស្រូវ (ស្រូវចំណី) មិនទាន់ធ្វើកិច្ចសន្យាទិញជាមួយកសិករក្នុងបណ្តុំទេ
-កំណត់បានបញ្ហាជួបប្រទះរបស់កសិករ ក្នុងផលិតកម្មស្រូវពូជ
- បានបង្កើត Group Telegram សម្រាប់បណ្តុំ