ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល បានរៀនចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើបណ្ដុំអាជីវកម្មដំឡូងមី និងការផ្សារភ្ជាប់ទៅទីផ្សារ (MSP) គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែរប្រព្រឹត្តនៅវត្តគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល
សមាសភាពអ្នកចូលរួមមាន
- លោក ពើន ប៉ាន សមាជិកក្រុមប្រឹក្សាឃុំ គោកខ្ពស់
- លោកស្រី សាក់ មុំ ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សារ កម្មវិធីASPIRE
- ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល
- តំណាងធនាគារ អេស៊ីលីដា (ACLEDA) ចំនួន០២រូប
-និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)ចំនួន០៤រូប
- អ្នកលក់ធាតុចូលកសិកម្ម ០២រូប
- អ្នកទិញដំឡូង (ឈ្មួញ) ០២រូប
- សមាជិកក្នុងបណ្តុំ សរុបរួម៥៦នាក់ ស្រី១៦ នាក់។
*គោលបំណងនៃកម្មវិធី
-បង្កើតទំនាក់ទំនង់ និងផ្សារភ្ជាប់ទីផ្សាររវាងអ្នកពាក់ព័ន្ឋក្នុងបណ្តុំអាជីវកម្មផលិតពូជស្រូវ (អ្នកផលិត ឈ្មួញ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរ)
-ធ្វើការបង្ហាញ ស្វែងយល់ ពីគ្នាទៅវិញនៅមក ដើម្បីឈានទៅដល់ការសហការគ្នាក្នុងការងារអាជីវកម្ម ដំឡូងមី។
*សកម្មភាព
-បង្ហាញពីគោលបំណងនៃវេទិកា
-ណែនាំអំពីកម្មវិធី Aspire
-មតិចំណាប់អារម្មណ៍ របស់អាជ្ញាធរ (ឃុំ)
-បទបង្ហាញពីសំណាក់ អ្នកផលិត ឈ្មួញ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ និងសំនួរចំលើយ។
-កំណត់បញ្ហាក្នុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មដំឡូងមី
-ធ្វើការបូកសរុប និងកំណត់ផែនការបន្ត។
*បញ្ហាប្រឈម
-ដំឡូងមីកើតជម្ងឺ អំបោសធ្មប់ និងម៉ូសាអិច
-ពូជដំឡូងកសិករដំាដុះ មានប្រភពមិនច្បាស់លាស់ លាយ និងមានជម្ងឺ ។
*លទ្ធផល
-កសិករទទួលបាន និងយល់ពីសេវាកម្មល្អៗ របស់អ្នកលក់ធាតុចូល និងមីក្រូហិរញ្ញវត្ថុ
-ចំពោះឈ្មួញទិញដំឡូង មិនទាន់ធ្វើកិច្ចសន្យាទិញជាមួយកសិករក្នុងបណ្តុំទេ រងចាំការសម្រេចពីថ្នាក់លើ
-កំណត់បានបញ្ហាជួបប្រទះរបស់កសិករ ក្នុងផលិតកម្មដំឡូងមី
-បានជ្រើសរើសកសិកបង្ហាញដើម្បីផលិតដំឡូងមីស្អាតបានចំនួន១រូប
-កសិករសំណូមពរអោយកម្មវិធីជួយលើឧបករណ៍បាញ់ថ្នាំស្មៅ និងថ្នាំបំប៉នលើដំឡូង។