ថ្ងៃពុធ ១០ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលឧត្តរមានជ័យ បានរៀបចំវេទិកាពហុភាគីពាក់ព័ន្ធបណ្តុំអាជីវកម្មបង្កង ស្តីពីការផ្សារភ្ជាប់ ទៅទីផ្សារ(MSP) ទីកន្លែងនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ មានកសិករចូលរួមសរុបចំនួន ៣១នាក់ ស្រី ០៩នាក់ ។
+សមាសភាពចូលរួមមាន៖
១. លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
២.លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
៣. លោក តុង សុផាណារិទ្ធិ ទីប្រឹក្សាគ្រប់គ្រងកម្មវិធី ASPIRE
៤. លោក រុន ផល្លី ទីប្រឹក្សាផ្នែកហរិញ្ញវត្ថុកម្មវិធីASPIRE
៥. លោក ងី មឿងប៊ុនណាន ទីប្រឹក្សា M&E
៦. លោកស្រី ហម កញ្ចនា មន្ត្រីផ្នែកទីផ្សាររបស់កម្មវិធីASPIRE
៧. បុគ្គលិករបស់ធនាគាស្ថាបនា
៨. លោក មុំ សយ័ន្ត នាយរងខណ្ឌរដ្ឋបាលជលផល
៩. លោក បិុត ឆោម មន្ត្រីM&E
១០. លោក សាក់ សារ៉ាន់ មន្រ្តីទទួលបន្ទុកស្រុកត្រពាំងប្រាសាទ
១២. លោក ឈឹម ករុណា មន្ត្រីទទួបន្ទុកស្រុកត្រពាំងប្រាសាទ
១១. លោក សុខ រឿ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ
+គោលបំណង
ដើម្បីធ្វើការផ្សារភ្ជាប់ជាមួយអ្នកលក់ធាតុចូលកសិកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ លើការទទួលបាននូវធាតុចូលដែលមានគុណភាពល្អ តម្លៃសមរម្យ និងកម្ចីពីធនាគារលើវិស័យកសិកម្មក្នុង អត្រា ការ ប្រាក់ទាប និងសមរម្យ
+សកម្មភាព
- មតិសំណោះសំណាល និងបើកកម្មវិធីរបស់លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
-បទបង្ហាញរបស់បុគ្គលិកធនាគា ស្ថាបនាក្នុងស្រុកត្រពាំងប្រាសាទ
- ការពិភាក្សាអំពីតម្រូវការសម្ភារ ក្នុងការគាំទ្រសមាជិកបណ្ដុំ
- ការធ្វើផែនការលំអិត ក្នុងការរៀបចំកន្លែងបង្កាត់ភ្ញាស់កូនបង្កង
+លទ្ធផលសម្រេចបាន
- ទទួលបាននូវការយល់ដឹងអំពីការកម្ចីសាច់ប្រាក់ពីធនាគារលើវិស័យកសិកម្ម
- កសិករបានយល់ដឹងអំពីការគាំទ្រទៅលើសម្ភារសម្រាប់សមាជិកនិមួយៗ