ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធី ASPIRE ស្រុកចុងកាល់បានរៀបចំវេទិកាពហុភាគីពាក់ព័ន្ធបណ្តុំអាជីវកម្មស្រូវ ស្តីពីការផ្សារភ្ជាប់ ទៅទីផ្សរ(MSP) ទីកន្លែងនៅបរិវេណវត្តចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ កសិករចូលរួមសរុបចំនួន ៤៣នាក់ ស្រី ១៤នាក់ ។
ក.គណៈអធិបតីអញ្ជើញចូលរួម៖
១. លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
២. លោក ហៀប ប៊ុនណារិទ្ធិ អភិបាលរង នៃគណៈអភិបាលស្រុកចុងកាល់
៣. លោក តុង សុផាណារិទ្ធិ ប្រធានគ្រប់គ្រងទីប្រឹក្សាកម្មវិធីASPIRE ប្រចាំខេត្តឧត្តរមានជ័យ
៤. លោក រុន ផល្លី ទីប្រឹក្សាផ្នែកហរិញ្ញវត្ថុកម្មវិធីASPIREប្រចាំខេត្តឧត្តរមានជ័យ
៥. លោក គុយ វណ្ណា មេឃុំចុងកាល់
៦. លោកស្រី ហម កញ្ចនា ផ្នែកទីផ្សាររបស់កម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
៧. បុគ្គលិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
ខ.គោលបំណង
ដើម្បីធ្វើការផ្សារភ្ជាប់ជាមួយអ្នកលក់ធាតុចូលកសិកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអេស៊ីលីដា លើការទទួលបាននូវសម្ភារកសិកម្មដែលមានគុណភាពល្អ តម្លៃសមរម្យ និងកម្ចីពីធនាគារលើវិស័យកសិកម្មក្នុង អត្រា ការ ប្រាក់ទាប និងសមរម្យ
ឝ.សកម្មភាព
-មតិសំណោះសំណាលរបស់លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម ក្នុងនៅវេទិការពហុភាគី
-មតិសំណោះសំណាលរបស់លោក ហៀប ប៊ុនណារិទ្ធិ អភិបាលរង
-បទបង្ហាញរបស់បុគ្គលិកធនាគារ អេស៊ីលីដា ភីអិលស៊ីនៅក្នុងស្រុកចុងកាល់
-បទបង្ហាញរបស់ដេប៉ូ ម៉ាង សុធិក លក់ធាតុចូលរួមកសិកម្ម
-បានបែងចែកក្រុមពិភាក្សាកសិករជាបីក្រុមដើម្បីវិភាគអំពីបញ្ហាដែលបានជួបប្រទះ
+លទ្ធផលសម្រេចបាន
-កសិករចូលរួមក្នុងវេទិការពហុភាគីពាក់ព័ន្ធបានយល់ដឹងនូវការទិញសម្ភារធាតុចូលកសិកម្មពីអ្នកលក់ដើម្បីទទួល បានគុណភាពមួយល្អក្នុងការប្រើប្រាស់
-ទទួលបាននូវការយល់ដឹងអំពីការកម្ចីសាច់ប្រាក់ពីធនាគារលើវិស័យកសិកម្ម និងអចលនវត្ថុ