វេទិកាពហុភាគីអ្នកពាក់ព័ន្ធលើបណ្ដុំអាជីវកម្មផលិតពូជស្រូវ និងការផ្សារភ្ជាប់ទៅទីផ្សារ (MSP)
ចេញ​ផ្សាយ ០៧ សីហា ២០២០
248

ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល បានរៀនចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើបណ្ដុំអាជីវកម្មផលិតពូជស្រូវ និងការផ្សារភ្ជាប់ទៅទីផ្សារ (MSP) គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែរប្រព្រឹត្តនៅវត្តគោកឱឡោក។
សមាសភាពអ្នកចូលរួមមានៈ
- លោក ផ្លោន ផាយ ជំទប់ទី១ ឃុំអំពិល
- លោកស្រី សាក់ មុំ ទីប្រឹក្សាសម្របសម្រួលផ្នែកទីផ្សារ កម្មវិធីASPIRE
- លោក សុខ លីដា មន្រ្តីផ្នែកក្សេតសាស្រ្ត និងផលិតកម្មកសិកម្ម
- ក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល
- ធនាគារ អេស៊ីលីដា (ACLEDA) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC)
- អ្នកលក់ធាតុចូលកសិកម្ម ០២រូប
- អ្នកទិញស្រូវ (ឈ្មួញ) ០២រូប
- សមាជិកក្នុងបណ្តុំ សរុបរួម៥០នាក់ ស្រី១៩ នាក់។

*គោលបំណងនៃកម្មវិធី
-បង្កើតទំនាក់ទំនង និងផ្សារភ្ជាប់ទីផ្សាររវាងអ្នកពាក់ព័ន្ឋក្នុងបណ្តុំអាជីវកម្មផលិតពូជស្រូវ (អ្នកផលិត ឈ្មួញ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរ)
-ធ្វើការបង្ហាញ ស្វែងយល់ ពីគ្នាទៅវិញនៅមក ដើម្បីឈានទៅដល់ការសហការគ្នាក្នុងការងារអាជីវកម្ម ស្រូវពូជ

*សកម្មភាព
-បង្ហាញពីគោលបំណងនៃវេទិកា
-ណែនាំអំពីកម្មវិធី Aspire 
-មតិចំណាប់អារម្មណ៍ របស់អាជ្ញាធរ (ឃុំ)
-បទបង្ហាញពីសំណាក់ អ្នកផលិត ឈ្មួញ អ្នកលក់ធាតុចូល មីក្រូហិរញ្ញវត្ថុ និងសំនួរចំលើយ។
-កំណត់បញ្ហាក្នុងដំណើរការផលិតពូជស្រូវ
-ធ្វើការបូកសរុប និងកំណត់ផែនការបន្ត

*លទ្ធផល
-កសិករទទួលបាន និងយល់ពីសេវាកម្មល្អៗ របស់អ្នកលក់ធាតុចូល និងមីក្រូហិរញ្ញវត្ថុ
-ចំពោះឈ្មួញទិញស្រូវ(ស្រូវចំណី) មិនទាន់ធ្វើកិច្ចសន្យាទិញជាមួយកសិករក្នុងបណ្តុំទេ រងចាំស្រូវទុំធ្វើការប្រជុំពិភាក្សាម្តងទៀត
-កំណត់បានបញ្ហាជួបប្រទះរបស់កសិករ ក្នុងផលិតកម្មស្រូវពូជ
- បានបង្កើត Group Telegram សម្រាប់បណ្តុំ

ចំនួនអ្នកចូលទស្សនា
Flag Counter