ប្រជុំអាវីកម្មបណ្តុំមាន់ស្រែ នៅភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៧ សីហា ២០២០
320

ថ្ងៃចន្ទ ៨ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ថ្ងៃនេះ ជាថ្ងៃសីល កក្កដា 13, 2020
 + សកម្មភាព

 _លោក ឡឹក រត្ន័ អនុប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ទទួលបន្ទុកជាអនុប្រធាននៃគម្រោង(ASPIRE)
_ លោក ផូ ម៉េងអ៊ី ជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងខ្ញុំ យិន យ៉ាមម៉ារ៉ា មន្ត្រីប្រចាំស្រុកអន្លង់វែង និងលោក ម៉ក់ ដេត ភ្នាក់ងារផ្សព្វផ្សាយឃុំ អន្លង់វែង។
 បានរៀបចំការប្រជុំអាវីកម្មបណ្តុំមាន់ស្រែ នៅភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង  លោក សេង សុង ជាជំទប់ទីមួយ នៃឃុំអន្លង់វែង
ដែលមានសមាសភាពចូលរួមចំនួន ៥៣នាក់ ស្រី ១៩នាក់ ។
 ១ គោលបំណង
 _ ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
_ការសម្រេចចិត្តរបស់កសិករក្នុងបណ្តុំ លើអ្នកគ្រប់គ្រងទូភ្ញាស់ ដែលគម្រោងផ្តល់ជូនបុគ្គលម្នាក់ សម្រាប់ផ្គត់ផ្គង់កូនមាន់ លក់ជូនសមាជិកក្នុងបណ្តុំ ដោយតម្លៃថោកជាង ទិញពីក្រៅបណ្តុំ ។
២ លទ្ធផល

 _បណ្តុំផលិតមាន់ស្រែសម្រេចចិត្តលក់ជូនលោក ស៊ិន សាវី អាជីវករបក្សីទទួលទិញជាប្រចាំថ្ងៃមានចំនួន ៣០០ក្បាលឡើង ក្នុងតម្លៃ ១៤៥០០រៀល/១kg យ៉ាងទាប ហើយទម្ងន់ចាប់ពី ១.២ គក្រទៅ ១.៨គក្រ/ក្បាលមាន់រស់  (ក្នុងរយៈពេល ៦ខែ) ដោយផ្អែកលើតម្លៃទីផ្សារនិងតាមរដូវកាល ។
_ បានធ្វើកិច្ចសន្យាត្រឹមត្រូវ រវាង ឈ្មោះ ស៊ីន សាវី និងកសិករចិញ្ចឹមមាន់ដោយមានផ្តិតស្នាមមេដៃអាជីករ តម្កល់ទុកជាផ្លូវការ ។
_ បានទទួលយក លោក ទឹង ថុល ជាអ្នកគ្រប់គ្រងទូរភ្ញាស់ សម្រាប់លក់កូនមាន់ជូនកសិករក្នុងបណ្តុំ ដែល១ក្បាល ថ្លៃ ៣ ០០០រៀល ។
 _ លោក តេង តារា ជាអ្នកលក់ធាតុចូល(ចំណីមាន់តូច ដល់លក់ តម្លៃទាបជាង លក់ឱ្យក្រៅបណ្តុំ) ។ តែចំពោះវ៉ាក់សាំង មិនអាចលក់ថ្លៃទាបជាងក្រៅបណ្តុំបានទេ ព្រោះទិញចូលមកថ្លៃខ្ពស់ពេក ។

 ៣ ផែនការបន្ត

 ត្រូវទិញទូរភ្ញាស់ ជូនលោក ទឹង ថុល ដើម្បីដំណើរការភ្ញាស់កូនមាន់ និងតាមដានការចិញ្ចឹមរបស់កសិករ ព្រមទាំងបញ្ហាប្រឈមផ្សេង ៗ ទៀតក្នុងបណ្តុំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter