ថ្ងៃចន្ទ០៨រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាថ្នាក់ខេត្ត សហការជាមួយក្រុមការងាទទួលបន្ទុកស្រុកអន្លង់វែង បានរៀបចំវេទិការពហុភាគីពាក់ព័ន្ធ បណ្តុំអាជីវកម្មលិតកម្មដំណាំបន្លែ(DPES)និងផ្សាភ្ជាប់ទីកាន់ទីផ្សា នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលមានគោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សមាសភាពអ្នកចូលរួម
- លោក ចាប ប៊ុនធឿន ជុំទប់ទី១ឃុំត្រពាំងប្រិយ៍
- លោកស្រី សាក់ មុំ ទីប្រឹក្សាផ្នែកទីផ្សា ASPIRE
- លោក សុខ លីដា មន្ត្រីថ្នាក់ខេ្ត ផ្នែកក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
- លោកស្រី ហម កញ្ចនា មន្ត្រីផ្នែករដ្ឋាបាល និងទីផ្សា
- ក្រុមការងាទទួលបន្ទុកស្រុកអន្លង់វែង
- លោក ឆន សុគឿន មន្ត្រីឥណទាន របស់មីក្រូហិរញ្ញវត្ថុប្រាសាក់ ស្រុកអន្លង់វែង
- លោក ខាន់ សុកខេន មន្រ្តីឥណទាន របស់មីក្រូហិរញ្ញវត្ថុប្រាសាក់ ស្រុកអន្លង់វែង
- លោក គ្រី សុជាតិ អ្នកលក់ធាតុចូលកសិកម្ម ស្រុកអន្លង់វែង
- និងកសិករចូលរួមសរុបចំនួន៣៦នាក់ ស្រ្តី ២២នាក់
+ គោលបំណង
- បង្កើតអោយមានបរិយាកាសអំណោយផល សម្រាប់ការឆ្លើយតបទៅនិងតម្រូវការទីផ្សា
- ទទូលបានការផ្គតផ្គង់ផលិតផលក្នុងបរិមាណមួយជាក់លាក់
- បង្កើនទំនុកចិត្តរវាងអ្នកផលិត និងអ្នកប្រមូលទិញ
- ធនាបាននូវការផ្គត់ផ្គងបរិមាណផលិតផលទៀងទាត់ ក្នុងបរិមាណមួយសមស្រប ទាំងគុណភាព និងតម្លៃ
- បង្កើនការគាំទ្រផិតផលកសិកម្មខ្នាតតូចអោយទទួលបានប្រាក់ចំណូល និងចំណេញ
- ដើម្បីកែលម្អជីវិភាពរស់នៅរបស់កសិករតូចតាច តាមរយៈការបង្កើនដើមទុន ធន់ធានមនុស្ស និងហិរញ្ញវត្ថុ
- ផ្តល់ឳកាសអោយអ្នកផលិត អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ធនាគា និងអ្នកពាក់ព័ន្ធនាៗ បានចរចារ និង ឯកភាពគ្នា ដោយប្រសិទ្ធភាព
- ពិនិត្យមើលបញ្ហាប្រឈម និងដំណោះស្រាយ តម្រូវការទីផ្សាសម្រាប់អ្នកផ្គត់ផ្គង់ តម្លៃផលិតផលប្រកបដោយ គុណភាព
- ពិភាក្សាពីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ ក្នុងវិស័យកសិកម្ម ហេត្ថារចនាសម្ព័ន្ធ និងតម្រូវការទីផ្សា ។
+ សកម្មភាព
- មតិចំណាប់អារម្មណ៍ និងបើកកម្មវិធី ដោយលោក ចាប ប៊ុនធឿន ជុំទប់ទី១ ឃុំត្រពាំងប្រិយ៍
- ការបង្ហាញពីល័ក្ខន និងគោលការមួយចំនួនសម្រាប់ការខ្ចីប្រាក់ របស់លោក ខាន់ សុកខេន តំណាងមីក្រូហិរញ្ញវត្ថុប្រាសាក់សាខាស្រុកអន្លង់វែង
- ល័ក្ខនក្នុងាករខ្ចី
- ឯកសាមិនត្រូវអោយមានអ្នកធានា
- ត្រូវគិតទៅលើប្រាក់ចំណូល
- បើខ្ចីជាលក្ខណៈក្រុមប្រធានក្រុមជាអ្នកដាក់ប្លង់តំកល់
- អាចធ្វើការខ្ចីបានចាប់ពី១០០$-១៥០$ រហូតដល់៣០០០០$ ទៅ៤០០០០$ ក្នុងអត្រាកាប្រាក់៖
ខ្ចីពី ១០០$-១៥០$ អត្រាកាប្រាក់ អត្រាកាប្រាក់១.៥% ក្នុង១ខែ
ខ្ចីពី ៣០០០០$ ទៅ៤០០០០$ អត្រាកាប្រាក់១%ក្នុង១ខែ
- ការបង្ហាញ របស់លោក គ្រី សុជាតិ ដេប៉ូលក់ធាតុចូលកសិកម្ម ស្រុកអន្លង់វែង លើផលិតផលមួយចំនួនដូចខាង ក្រោម៖
- ប្រភេទជី និងថ្នាំដែលប្រើប្រាស់លើដំណាំបន្លែ
- ប្រភេទគ្រាប់ពូជបន្លែគ្រប់មុខ
- ពិសេសគឺវ៉ាក់សាំងការពារដំណាំ(ទ្រីកូឌែម៉ា) ដែលលោកផលិតខ្លួនឯងបាន
- និងធាតុចូលផ្សេងៗទៀត
+ ការពិភាក្សាពីបញ្ហា និងដំណោះរបស់កសិករ លើផលិតកម្មដំណាំបន្លែ ដែលបានដាំកន្លងមក
+ ប្រភេទមុខបន្លែដែលបានដាំ
- ខាត់ណាផ្កា
- ត្រសក់ទ្រើង
- សណ្តែកកួ
- ប៉េងបោះ, ត្រប់
- ម្ទេស, ននោង, ត្រឡាច
- និងបន្លែស្លឹក
+ បរិមាណផល
សម្រាប់ប្រភេទដំណាំយកផ្លែ លើផ្ទៃដី១៦០០ម៉ែត្រការ៉េ ទិន្នផលជាមធ្យម ១០០០គ.ក ទៅ ១២០០គ.ក
+ បណ្ហាប្រឈម
- សត្វល្អិតបំផ្លាញ
- ជម្ងឺ
- ប្រភពទឹកស្រោចស្រព
- តម្លៃទីផ្សា
- តម្លៃធាតុចូលកសិកម្មខ្ពស់
- ការប្រែប្រួលអាកាសធាតុ
+ ដំណោះស្រាយ
- រៀបចំចម្កាអោយបានស្អាត
- ឆ្លាស់ប្រភេទមុខដំណាំ
- ដាំដំណាំរបង ឬដំណាំអន្ទាក់
- ប្រើពូជធន
- ប្រើថ្នាំបណ្តេញធម្មជាតិ និងថ្នាំពុលគីមី
- ចងក្រងជាបណ្តុំផលិត
- ប្រើប្រព័ន្ធសម្សំសន្ចៃទឹក(ទុយូតំណក់ទឹក)
- ធ្វើផែនការដាំដុះ
+ អ្នកគាំទ្របច្ចេកទេស
- មន្ត្រីបច្ចេកទេសរបស់មន្ទីរកសិកម្មខេត្ត
- អង្គការដៃគូរ(IDE, CHAIN, KBA…)
- ការធ្វើកិច្ចសន្យារវាងកសិករផលិត និងអ្នកលក់ធាតុចូលកសិកម្ម
- ការបង្កើតប្រព័ន្ធតេលេក្រាម ក្នុងបណ្តុំដើម្បីងាយស្រួយផ្តល់ព័ត៌មានផ្សេងៗ លើផលិតកម្មបន្លែ
+ ជាលទ្ធផលសម្រេចបាន
សម្រាប់សកម្មភាពនៃការធ្វើវេទិការពហុភាគីពាក់ព័ន្ធ លើបណ្តុំផលិតកម្មដំណាំបន្លែ ស្រះឈូក សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
- សមាជិកបណ្តុំមានការចាប់អារម្មណ៍ទៅលើការខ្ចីជាបណ្តុំ
- សម្រាប់ដេប៉ូលក់ធាតុចូលកសិកម្ម គឺបានធ្វើការចរចារនៅតម្លៃកំណត់មួយសមស្របសម្រាប់សមាជិក បណ្តុំបន្លែ ក្នុងករណីទិញជាក្រុម ។
- បានធ្វើការបង្កើតនូវប្រព័ន្ធតេលេក្រាម សម្រាប់បណ្តុំបន្លែ ដើម្បីអោយមានភាពងាយស្រួលក្នុងការផ្តល់ ព័ត៌មានផ្សេងៗ ។
- កំណត់បាននូវបញ្ហាប្រឈម ដំណោះស្រាយ លើផលិតកម្មបន្លែ របស់កសិករកន្លងមក
+ ផែនការបន្ត
- ប្រជុំរៀបចំផែនការផលិត
- និងធ្វើកិច្ចសន្យារវាងកសិករផលិត និងអ្នកប្រមូលទិញ ។
- កំណត់ប្រភេទឧបករណ៍ និងសម្ភារដែលត្រូវជួយគាំទ្រលើបណ្តុំអាជីវកម្មបន្លែ