ប្រជុំពិភាក្សា ជាមួយតួអង្គសំខាន់ៗក្នុងខ្សែច្រវ៉ាក់តម្លៃបណ្ដុំបន្លែ ដល់ប្រជាកសិករ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ០៧ សីហា ២០២០
377

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសស្រុកត្រពាំងប្រាសាទ បានចុះកម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  បានចុះប្រជុំពិភាក្សា ជាមួយតួអង្គសំខាន់ៗក្នុងខ្សែច្រវ៉ាក់តម្លៃបណ្ដុំបន្លែ ដល់ប្រជាកសិករ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។ 
     +សមាសភាពចូលរួមមាន
១. ខ្ញុំបាទ សំ បុង មន្រ្តីទទួលបន្ទុកកសិកម្មស្រុកត្រពាំងប្រាសាទ
២. លោក ឈឹម ករុណា មន្រ្តីទទួលបន្ទុកកសិកម្មស្រុកត្រពាំងប្រាសាទ 
៣. លោក ខេង ឃាន់ CEW ឃុំត្រពាំងប្រាសាទកសិករចូលរួមសរុបចំនួន ៥០នាក់ ស្រីចំនួន ១១នាក់។     
បានអញ្ជើញលោក អុឹម ឈាន តំណាងឱ្យក្រុមហ៑ុនមាសបៃតងចូលរួមដើម្បីចែករំលែកបទពិសោធន៍ផ្សេងៗ និងការផ្សព្វផ្សាយការបណ្តុះកូន ឬតដើមលក់ជូនកសិករត្រូវការ និងផ្សព្វផ្សាយពីទីផ្សារទិញបន្លែពីកសិករក្នុងបណ្តុំអាជីវកម្មបន្លែ ។
+សកម្មភាព
-បានរំលឹកពីសកម្មភាពការសិក្សាតម្រូវការទីផ្សារ
- បង្ហាញអំពីលក្ខន្តិកៈ និងតួនាទីភារកិច្ចដល់គណកម្មការ៥រូប និងសមាជិក
-បង្ហាញពីខ្សែច្រវាក់តម្លៃនៃបណ្តុំអាជីវកម្មបន្លែ
-រៀបចំផែនការដាំដុះបន្លែ ។
+លទ្ធផល
-បានបង្ហាញពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងលើបណ្តុំអាជីវកម្មបន្លែ
-បង្ហាញពីតួអង្គសំខាន់ៗនៅក្នុងខ្សែច្រវាក់តម្លៃ
-បានរៀបចំផែនការដាំដល់កសិករដោយមានការទទួលទិញដោយក្រុមហ៑ុនមាសបៃតងគឺ
  ១.ក្រុមកសិករចំនួន២០នាក់ទទួលដាំដំណាំខាត់ណាផ្កាពណ៌លឿង លក់បានតម្លៃ៤០០០៛/kg ។
២.ក្រុមកសិករចំនួន០៤នាក់ទទួលដាំដំណាំត្រសក់ផ្អែម លក់បានតម្លៃ៣២០០៛/kg ។
៣. ក្រុមកសិករចំនួន២២នាក់ទទួលដាំដំណាំល្ពៅ លក់បានតម្លៃ១៥០០៛/kg ។
៤.ក្រុមកសិករចំនួន០២នាក់ ទទួលដាំដំណាំស្ពៃក្តោប លក់បានតម្លៃ២០០០៛/ kg  ។
៥.ក្រុមកសិករចំនួន០៤នាក់ ទទួលដាំប៉េងប៉ោះ លក់បានតម្លៃ២០០០៛/kg ។

ចំនួនអ្នកចូលទស្សនា
Flag Counter