វគ្គកសិករគ្រូបង្រៀនសមាជិកបណ្ដុំអាជីវកម្មផលិតកម្មដំណាំស្រូវ ដែលស្ថិតនៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង
ចេញ​ផ្សាយ ០៧ សីហា ២០២០
423

ថ្ងៃព្រហស្បតិ៍ ០៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអនុកម្មវិធី ASPIRE ក្រុងសំរោង បានបានរៀបចំបើកវគ្គកសិករគ្រូបង្រៀនសមាជិកបណ្ដុំអាជីវកម្មផលិតកម្មដំណាំស្រូវ  ដែលស្ថិតនៅភូមិបន្សាយរាក់  សង្កាត់បន្សាយរាក់ ក្រុងសំរោង
+ សមាសភាពអ្នកចូលរួម
- លោក សុខលីដា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម 
- លោកស្រីលាង ស៊ីណា អនុប្រធានការិយាល័យផ្សព្វផ្សាយ និងក្រុមការងារASPIRE ក្រុងសំរោង
អ្នកចូលរួមសរុប ៣០នាក់ ស្រី១០នាក់។
- មតិចំណាប់អារម្មណ៍ និងបើកកម្មវិធី ដោយលោកស្រី ហម សុគន្ធា ប្រធានក្រុមកម្មវិធីASPIRE ក្រុងសំរោង 

* គោលបំណង
- ដើម្បីចែករំលែកជំនាញចំណេះដឹង និងបទពិសោធន៍ដោយកសិករពីការអនុវត្តការងារកសិកម្ម
-  ផ្ដួចផ្ដើមគំនិតច្នៃប្រឌិតថ្មីៗដល់កសិករដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
- ការកសាងសមត្ថភាពកសិករដោយការផ្សព្វផ្សាយបន្តប្រកបដោយនិរន្នភាព
-តម្រង់ទិសការផលិតកសិកកម្ម របស់កសិករទៅទីផ្សារ
-បង្ខិតសេវាផ្សព្វផ្សាយដល់មូលដ្ឋាន- បទបង្ហាញរបស់កសិករ លោកប៊ូ សំហេន ប្រធានបណ្ដុំអាជីវកម្ម កសិកម្មដំណាំស្រូវសង្កាត់បន្សាយរាក់
*សកម្មភាព និងលទ្ធផលកសិករបង្រៀនសមាជិកបណ្តុំស្តីពីៈ
-ការជ្រើសរើសពូជស្រូវ
-ការរៀបចំដីសាប
- ការលាងសំអាតគ្រាប់ពូជ
- ការប្រើប្រាស់ជីតាមដមណាក់កាលស្រូវ និងតាមប្រភេទក្រុមដី
- ការអុវត្តលាងសម្អាតគ្រាប់ពូជ និងការរៀបចំដីសាប(ថ្នាលគោក)
-បានពិភាក្សាបន្ថែមពីការទិញជីរួមគ្នា ដើម្បីទុកដាក់បំប៉ន(ក្រុមការងារ នឹងជួយសម្របសម្រួលជាមួយឈ្មួញ)
-បានពិភាក្សាលំអិតបន្ថែមពីត្រូវការសម្ភារៈក្នុងបណ្តុំ បានលទ្ធផល និងចំណាត់ថ្នាក់អាទិភាពដូចខាងក្រោមៈ
១. ទិញម៉ាស៊ីនអូសដាំ(អូសគ្រាប់ស្ងួតដោយគោយន្ត)
២. ទិញម៉ាស៊ីនកៀបចំបើង
៣.ទិញឧបករណ៍ស្ទូងស្រូវ(អូសដោយដៃ)

+ ផែនការបន្ត
- បើកវគ្គបណ្តុះបណ្តាលកសិករគ្រូ បង្រៀនដោយកសិករគ្រូនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ 

ចំនួនអ្នកចូលទស្សនា
Flag Counter