វេទិកាពិភាក្សាអ្នកពាក់ព័ន្ធច្រើនភាគី ស្ដីពីការផ្សាភ្ជាប់ផលិតផលកសិកម្មទៅនឹងទីផ្សារ នៅបណ្ដុំអាជីវកម្មផលិតកម្មមាន់យកស៊ុត និងមាន់សាច់ ក្នុងភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ០៧ សីហា ២០២០
246

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ មន្រ្ដីទទួលបន្ទុកបច្ចេកទេសថ្នាក់ខេត្ត សហការជាមួយក្រុមការងារទទួលបន្ទុកស្រុកបន្ទាយអំពិល បានរៀបចំវេទិកាពិភាក្សាអ្នកពាក់ព័ន្ធច្រើនភាគី ស្ដីពីការផ្សាភ្ជាប់ផលិតផលកសិកម្មទៅនឹងទីផ្សារ  នៅបណ្ដុំអាជីវកម្មផលិតកម្មមាន់យកស៊ុត និងមាន់សាច់ ក្នុងភូមិត្រពាំងអំពិល ឃុំគោកមន  ស្រុកបន្ទាយអំពិល មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖

☆ សមាសភាពអ្នកចូលរួមមានៈ
 - លោកស្រី សាក់ មុំ ទីប្រឹក្សាផ្នែកទីផ្សារកម្មវិធី ASPIRE
 - លោកស្រី ហៀម យោក  ចៅសង្កាត់រងទី១ ឃុំគោកមន
 - អ្នកប្រមូលទិញពងមាន់ និងមាន់សាច់
   រួមនិងកសិករក្នុងបណ្តុំសរុបចំនួន ៥១នាក់ ស្រី១៩នាក់។

 ☆ គោលបំណង
 - សិក្សាបញ្ហាប្រឈមនានាក្នុងផលិតកម្ម  នឹងរកដំណោះស្រាយជូនកសិករ
-បង្កើតកិច្ចសហការជាច្រវ៉ាក់ផលិតកម្មរវាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផលិត អ្នកប្រមូលទិញ។
- ពិភាក្សាផលប៉ះពាល់ និងការប្រប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ការចិញ្ចឹមជីវិត។

☆ លទ្ធផល
 - កសិករអ្នកផលិតព្រមព្រៀងគ្នាបង្កើតជាកិច្ចសន្យាជាមួយអ្នកប្រមូលទិញមាន់សាច់ ទម្ងន់ចាប់ពី ០,៨ ដល់ ១,៥ គីឡូក្រាម ក្នុងតម្លៃតាមទីផ្សារ តែតម្លៃចាប់ពី១៤,០០០រៀល ឡើងទៅ ។

☆ សំណូមពរ
- កសិករបានឯកភាពគ្នា និងសំណូមពរសុំទូរភ្ញាស់ពង់មាន់ ។

☆ ផែនការបន្ត
 - ចុះគាំទ្រអាជីវកម្មមាន់ស្រែត្រពាំងអំពិល ។

ចំនួនអ្នកចូលទស្សនា
Flag Counter