វេទិកាពិភាក្សាអ្នកពាក់ព័ន្ធច្រើនភាគី ស្ដីពី ការផ្សាភ្ជាប់ផលិតផលកសិកម្មទៅនឹងទីផ្សារ នៅបណ្ដុំអាជីវកម្មផលិតកម្មមាន់យកស៊ុត
ចេញ​ផ្សាយ ០៧ សីហា ២០២០
217

ថ្ងៃពុធ ០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មន្រ្ដីទទួលបន្ទុកបច្ចេកទេសថ្នាក់ខេត្ត សហការជាមួយក្រុមការងារទទួលបន្ទុកក្រុងសំរោង បានរៀបចំវេទិកាពិភាក្សាអ្នកពាក់ព័ន្ធច្រើនភាគី ស្ដីពី ការផ្សាភ្ជាប់ផលិតផលកសិកម្មទៅនឹងទីផ្សារ  នៅបណ្ដុំអាជីវកម្មផលិតកម្មមាន់យកស៊ុត ក្នុងភូមិផ្អុង សង្កាត់កូនគ្រៀល  ក្រុងសំរោង មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖

+ សមាសភាពអ្នកចូលរួមមានៈ
 - លោកឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានកម្មវិធី ASPIRE
 - ទីប្រឹក្សាផ្នែកទីផ្សារកម្មវិធី ASPIRE
 - លោក ធៀង ប៊ុនធឿន ចៅសង្កាត់រងទី២ សង្កាត់កូនគ្រៀល
 - មន្រ្ដីទទួលបន្ទុកទីផ្សារថ្នាក់ខេត្ត
 - អ្នកលក់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញពងមាន់
   រួមនិងកសិករក្នុងបណ្តុំសរុបចំនួន ៤៩នាក់ ស្រី៣៩នាក់។

 + គោលបំណង
 - សិក្សាបញ្ហាប្រឈមនានាក្នុងផលិតកម្ម  នឹងរកដំណោះស្រាយជូនកសិករ
-បង្កើតកិច្ចសហការជាច្រវ៉ាក់ផលិតកម្មរវាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផលិត អ្នកប្រមូលទិញ។
- ពិភាក្សាផលប៉ះពាល់ និងការប្រប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ការចិញ្ចឹមជីវិត។

+ លទ្ធផល
 - ឆ្លងតាមការពិភាក្សា រវាងក្រុមអ្នកផលិត ការបង្ហាញរបស់អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម និងការបង្ហាញរបស់អ្នកប្រមូលទិញស៊ុតមាន់រួចមក៖
 - កសិករអ្នកផលិតព្រមព្រៀងគ្នាបង្កើតជាកិច្ចសន្សាជាមួយអ្នកប្រមូលទិញស៊ុតមាន់
 - បានភ្ជាប់ក្រុមកសិករផលិត ទៅនឹងអ្នកលក់សម្ភារកសិកម្ម (សហគមន៍កសិកម្មពន្លឺផ្អុង) ដោយសហគមន៍មានលក្ខខ័ណ្ឌល្អសម្រាប់ក្រុមផលិត។

ចំនួនអ្នកចូលទស្សនា
Flag Counter