ចុះប្រជុំពិភាក្សា ការបង្កើតបណ្តុំ និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំបន្លែ ដល់ប្រជាកសិករ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ២១ កក្កដា ២០២០
331

ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០ ក្រុមការងារបច្ចេកទេសស្រុកត្រពាំងប្រាសាទ បានចុះកម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)  បានចុះប្រជុំពិភាក្សា ការបង្កើតបណ្តុំ និងរៀបចំលក្ខន្តិកៈ រចនាសម្ព័ន្ធគ្រប់គ្រងបណ្ដុំបន្លែ ដល់ប្រជាកសិករ នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។ 
     +សមាសភាពចូលរួមមាន
១. លោក ឈឿន ពន្លឺ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត 
២. លោក មឿង ប៊ុនណាន ទីប្រឹក្សាកម្មវិធីAspire
៣. ខ្ញុំបាទ សំ បុង មន្រ្តីទទួលបន្ទុកកសិកម្មស្រុកត្រពាំងប្រាសាទ
៣. លោក ឈឹម ករុណា មន្រ្តីទទួលបន្ទុកកសិកម្មស្រុកត្រពាំងប្រាសាទ 
៤. លោក សុខ រឿ CEW ឃុំអូស្វាយ
កសិករចូលរួមសរុបចំនួន ២៨នាក់ ស្រីចំនួន ០៦នាក់។     
+សកម្មភាពនៃកិច្ចប្រជុំ
ដំណើរការកិច្ចប្រជុំនេះត្រូវបានដឹកនាំនិងសម្របសម្រួលដោយ លោក ឈឿន ពន្លឺអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត
១- មតិស្វាគមន៍ និងបើកម្មវិធី 
- បង្ហាញអំពីលក្ខន្តិកៈ និងតួនាទីភារកិច្ចសមាជិកដែលបានជ្រើសតាំងដោយគណកម្មការ
-បង្ហាញពីលក្ខន្តិកៈពីកម្ចីធនាគារអភិវឌ្ឍន៍ជនបទទៅលើបណ្តុំអាជីវកម្មបន្លែ
-រៀបចំយុទ្ធសាស្ដ្រ និងធ្វើផែនការសម្រាប់ក្រុមអ្នកដាំបន្លែផ្សេងៗគ្នា នឹងទៅតាមអាយុកាលនៃប្រភេទបន្លែនីមួយៗ ។
+លទ្ធផល
-បានបង្ហាញពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងលើបណ្តុំអាជីវកម្មបន្លែ
-បានរៀបចំផែនការដាំដល់កសិករដោយមានការទទួលទិញដោយក្រុមហ៑ុនមាសបៃតងគឺ
  ១.ក្រុមកសិករចំនួន១៧នាក់ទទួលដាំដំណាំខាត់ណាផ្កាពណ៌លឿង លក់បានតម្លៃ៤០០០៛/kg ។
២.ក្រុមកសិករចំនួន០៥នាក់ទទួលដាំដំណាំត្រសក់ផ្អែម លក់បានតម្លៃ៣២០០៛/kg ។
៣. ក្រុមកសិករចំនួន០៩នាក់ទទួលដាំដំណាំល្ពៅ លក់បានតម្លៃ១៥០០៛/kg ។
៤.ក្រុមកសិករចំនួន០២នាក់ ទទួលដាំដំណាំស្ពៃក្តោប លក់បានតម្លៃ២០០០៛/ kg  ។
៥.ក្រុមកសិករចំនួន០៧នាក់ ទទួលដាំប៉េងប៉ោះ លក់បានតម្លៃ២០០០៛/kg ។

ចំនួនអ្នកចូលទស្សនា
Flag Counter