ចុះតាមដាន និងផ្តល់បច្ចេកទេ ការដាំដុះបន្លែរបស់ក្រុមកសិករដាំបន្លែពាក់កណ្តាលអាជីព នៅភូមិជើងទៀន, ស្រែប្រាំង និង ភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់
ចេញ​ផ្សាយ ០៣ កក្កដា ២០២០
557

ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក មាន ម៉ិក មន្រ្តីអនុវត្តគម្រោងឈេន បានចុះតាមដាន និងផ្តល់បច្ចេកទេ ការដាំដុះបន្លែរបស់ក្រុមកសិករដាំបន្លែពាក់កណ្តាលអាជីព នៅភូមិជើងទៀន, ស្រែប្រាំង និង ភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់  ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ ភូមិជើងទៀន 
- កសិករ គ្លិន អឿត (ស) ដាំត្រសក់ស្រូវ  និងរៀបចំដីសម្រាប់ដាំដំណាំសណ្តែកគួរ 
ដំណាំមិនទាន់បានប្រមូលទេ 
- កសិករ ពាត ធីតា (ស្រី) ០៩៧២១៧៤៩២៥ ដាំត្រកួន, ស្ពៃ  
ធ្វើការប្រមូលផលបានមួយវគ្គ ចន្លោះពី ៥០-៧០គីឡូក្រាម 
- កសិករ ឆេត កើយ (ស្រី)  ដាំននោងប្រហើរ ផ្ទី   ហើយដំណាំផ្ទីធ្វើការប្រមូលផលបាន ១០-១៥គីឡូក្រាម ក្នុង១ថ្ងៃ 
- កសិករ រ៉ែម អូន (ស្រី) ដាំខ្ទឹមស្លឹក, ជីគ្រប់មុខ និងសាឡាដ  ហើយធ្វើការប្រមូលផលបានពី ៥-១០គីឡូក្រាមក្នុង១ថ្ងៃ 
- កសិករ ឡត សុខា  (ស)  ដាំត្រសក់ស្រូវ  ធ្វើការប្រមូលផលបាន ១០០០គីឡូក្រាមក្នុង១វគ្គ ត្រសក់ខ្ចី  និងទុំបាន ២០០គីឡូក្រាម 
+ ភូមិឆ្កែស្រែ 
- កសិករ អៀង ថាត់  ០៨៨៤៦៤៧៩៤៤ 
ដាំសណ្តែកគួរ , ត្របស្រួយ, ពោត  និងឪឡឹក  ហើយដំណាំឪឡឹកទើបប្រមូលផលរួច បានទិន្នផល៤គោយន្ត លើផ្ទៃដី ៤០មx៦០ម 
- កសិករ ហ៊ន់ បាន (ស)  ០៧១៧៧២៣៧០៨  ដាំត្រប់វែង និងឪឡឹក  សម្រាប់ដំណាំឪឡឹកទើបប្រមូផលរួច បានចំនួន២គោយន្ត លើផ្ទៃដី ២០មx៦០ម 
+ ភូមិស្រែប្រាំង 
- កសិករ ផិញ រឿម (ប្រុស) ០៨៨៣៧៥៤៣០៤ ទើបតែចាប់ផ្តើមសម្អាតចម្ការ និងរៀបចំសម្រាប់ដាំដំណាំសណ្តែកគួរ 
- កសិករ រឿន ណាវី (ប្រុស)  ដាំសណ្តែក ទើបប្រមូលផលបាន២០គីឡូក្រាម 
- កសិករ គង់ មាន (ប្រុស) ទើបតែដាំ ដំណាំសណ្តែគួរ , ត្រសក់  បានអាយុក៧ថ្ងៃ  
+ បញ្ហាប្រឈម 
នៅក្នុងដំណើរការផលិតកម្មដំណាំបន្លែរបស់ក្រុមកសិករទាំង៣ភូមិខាងលើ រយះពេលបីខែកន្លងផុតទៅនេះគឺមានបញ្ហាមួយចំនួនដូចខាងក្រោម៖ 
- អាកាសធាតុ (ក្តៅខ្លាំង) 
- ខ្វះខាតទឹកស្រោចស្រព
- សត្វល្អិត(ចៃខ្មៅ, ទៀកគូ, អណ្តើកមាស និងដង្កូវស៊ីត្រួយ) 
+ ជាដំណោះស្រាយ 
- ប្រើប្រាសពូជធន់ 
- ប្រើចំបើងគ្របរង ដើម្បីរក្សាសំណើមដី 
- ធ្វើការសម្អាតដំណាំជម្រូក នៅជុំវិញចម្ការ 
- អនុវត្តវិធានការIPM 
- ដំណាក់កាលចុងក្រោយប្រើប្រាសថ្នាំពុលគីមីកសិកម្ម ។  

ចំនួនអ្នកចូលទស្សនា
Flag Counter